ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមលាលែងពីតំណែង
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃពុធនេះថា លោក Dinh Tien Dung ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាម បានលាលែងពីតំណែង ដែលជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់បានចាកចេញពីតំណែង ខណៈដែលគណបក្សកុម្មុយនិស្តវៀតណាម កំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយ។
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។