Category: ព័ត៌មានអន្តរជាតិ

លោកស្រី Paetongtarn Shinawatra បើជាប់ជា នាយករដ្ឋមន្រ្តីថៃ នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្រ្តីជំនាន់ទី៣ ចេញពីត្រកូល Shinawatra

គណបក្សភឿថៃសម្រេចជ្រើសរើសលោកស្រី Paetongtarn Shinawatra (កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន) ជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែលទទួលបានការបោះឆ្នោតអនុម័តដោយសភានៅថ្ងៃសុក្រនេះ។ នេះជាអ្វីដែលគណបក្សលោកស្រី និងដៃគូចម្រុះរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Srettha Thavisin អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវដកតំណែងចេញតាមដីការបស់តុលាការធម្មនុញ្ញថៃ ជុំវិញករណីរំលោភលើក្រមសីលធម៌មួយ។ មេដឹកនាំនៃសម្ព័ន្ធគណបក្សចំនួន ១១ ដែលដឹកនាំដោយគណបក្សប្រជានិយមភឿថៃរបស់លោកស្រី Paetongtarn បានប្រកាសពីសម្លេងគាំទ្ររបស់ពួកគេចំពោះលោកស្រីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Paetongtarn បានថ្លែងអំណរគុណដល់គណបក្សរបស់លោកស្រី និងដៃគូសម្ព័ន្ធចម្រុះសម្រាប់ការគាំទ្ររបស់ពួកគេចំពោះលោកស្រីដូចគ្នា។ លោកស្រីបញ្ជាក់ថា៖ យើងបាននាំគ្នាមកទីនេះ នៅថ្ងៃនេះ ដើម្បីបង្ហាញប្រជាជនយើងថា យើងមានការតាំងចិត្តខ្ពស់…

បក្សភឿថៃ (Pheu Thai) ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះនៅប្រទេសថៃ បានប្រកាសថា ខ្លួនសម្រេចជ្រើសរើសអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ គណបក្ស ភឿថៃ (Pheu Thai) ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះនៅប្រទេសថៃ បានប្រកាសថា ខ្លួនសម្រេចជ្រើសរើសអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។

រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤

(បាងកក)÷រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញសាលក្រមដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។ ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha បានផ្ញើលិខិតអញ្ជើញទៅតំណាងរាស្រ្តទាំង អស់រួចហើយ ដោយហៅមកប្រជុំនៅម៉ោង១០ព្រឹកថ្ងៃសុក្រ ខណៈមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ លោក Wisuth Chainarun និយាយថា តំណាងមកពីរដ្ឋាភិបាលនិងគណបក្សប្រឆាំង ក៏ដូចជាគណៈរដ្ឋមន្ត្រីចាំផ្ទះ បានយល់ស្របថា ការបោះឆ្នោតគួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បេក្ខជនដែលមានសិទ្ធិពេលនេះ គឺត្រូវតែជាអ្នកមានឈ្មោះក្នុងបញ្ជីដែលគណបក្សបានដាក់មុនការបោះ ឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ហើយដោយសារពេលនេះ លោកសេដ្ឋា ត្រូវដកតំណែងហើយនោះ…

តុលាការធម្មនុញ្ញរបស់ប្រទេសថៃសម្រេចដកដំណែងនាយករដ្ឋមន្ត្រី,លោកសេដ្ឋា ថាវីស៉ីនគោរពការសម្រេចនេះ

(បាងកក)៖ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែសីហានេះ ផ្សាយថា តុលាការធម្មនុញ្ញរបស់ថៃ បានសម្រេចចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រកាសសាលក្រមរំលាយបក្ស Move Forward។ ប្រភពខាងលើបន្តថា នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន គោរពទទួលយក សាលក្រមរបស់​តុលាការធម្មនុញ្ញ ដែលសម្រេចដកហូតតំណែង នាយករដ្ឋមន្រ្តីរបស់លោក។ ក្រោយការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញថៃ លោក សេដ្ឋា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅការិយាល័យថា «រូបខ្ញុំគោរពទទួលយកសាលក្រមនេះ។…

លោកវ៉ាង យី ព្រមានលោកEnrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ពីការដាក់ពង្រាយមីស៊ីលរបស់អាមេរិក

លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនបានព្រមានភាគីហ្វីលីពីនពីការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកដោយលោកនិយាយថាទង្វើបែបនេះអាចបញ្ឆេះភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Reuters។ សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃហ្វុន (Typhon) របស់ខ្លួនទៅហ្វីលីពីន ដែលជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាកាល ពីដើមឆ្នាំនេះ។ លោក Wang Yi បានប្រាប់លោក អ៊ិនរីក ម៉ាណាឡូ (Enrique Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវថា ទំនាក់ទំនងចិន-ហ្វីលីពីន ឥឡូវនេះកំពុងស្ថិតនៅផ្លូវបញ្ហា ហើយការសន្ទនា…

ធ្លាក់យន្តហោះខ្នាតតូចនៅប្រទេសនេប៉ាល់ បណ្ដាលឱ្យស្លាប់ ១៨ នាក់

កដ្ឋមណ្ឌូ៖ អាជ្ញាធរនៃប្រទេសនេប៉ាល់ បានឱ្យដឹងថា នាថ្ងៃពុធនេះមនុស្ស១៨នាក់បានស្លាប់ នៅពេលយន្តហោះ ខ្នាតតូច ១គ្រឿង ធ្លាក់និងរងការឆាបឆេះ ពេលកំពុងហោះឡើងចេញពីរដ្ឋធានីកដ្ឋមណ្ឌូ (Kathamndu)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពរាយការណ៍ថា យន្តហោះខាងលើ ផ្ទុកមនុស្សសរុប១៩នាក់ ក្នុងនោះ២នាក់ជាក្រុមការងារយន្តហោះផ្ទាល់ និង១៧នាក់ជាអ្នកបច្ចេកទេស ដោយមានគោលដៅឆ្ពោះទៅក្រុង Pokhara ដើម្បីទៅជួសជុលយន្តហោះ ១គ្រឿងទៀត។ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកដ្ឋមណ្ឌូ បាននិយាយថា មានតែពីឡុតម្នាក់ប៉ុណ្ណោះ…

លោក Trump បញ្ជាក់ហេតុការណ៍ថ្ងៃបាញ់ប្រហារនោះប្រសិនបើលោកមិនងាកក្បាលតែបន្តិច នោះលោកនឹងមិនមានជីវិតមកដល់ថ្ងៃនេះទេ!

លោក Donald Trump បានចេញមុខថ្លែងសុន្ទរកថាជាថ្មីម្តងទៀត នៅឯកិច្ចប្រជុំ RNC នៅក្នុងទីក្រុង Milwaukee ទីដែលលោករងការបាញ់ប្រហារដដែលនោះនដោយលោកបានឲ្យដឹងថា រូបលោកបានពិភាក្សាយ៉ាងលម្អិត អំពីការប៉ុនប៉ងធ្វើឃាតមកលើរូបលោករួចរាល់ហើយ។ អតីតប្រធានាធិបតីរូបនេះសង្កត់ធ្ងន់ថា ក្នុងហេតុការណ៍ថ្ងៃនោះ គឺលោកបានងាកក្បាលតែបន្តិចប៉ុណ្ណោះ ទើបលោកអាចរួចផុតជីវិតបាន វាពិតជារឿងអស្ចារ្យសម្រាប់ជីវិតលោក បើលោកមិនងាកក្បាលបន្តិតទេ នោះអ្វីៗក៏មិនអាចមានមកដល់ថ្ងៃនេះដែរ។ បេក្ខជនប្រធានាធិបតីលោក Trump បាននិយាយថា “ខ្ញុំបានឈរនៅចំពោះមុខអ្នកគាំទ្ររបស់ខ្ញុំនៅលើឆាកដូចគ្នានេះ វាជាព្រះគុណដ៏ មហិទ្ធិឫទ្ធិនិងអស្ចារ្យបំផុត” ពីព្រះជាម្ចាស់សម្រាប់រូបលោក។ លោកបានមើលឃើញពីរបាយការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សជាច្រើននិយាយថាវាជាពេលវេលាដ៏អំណោយ ផលសម្រាប់រូបលោកក្នុងយុទ្ធនាការបោះឆ្នោត។ ប៉ុន្តែលោកក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលើបញ្ហានេះ និងការរក្សាភាពស្ងប់ស្ងាត់ជាកិត្តិយស…

ជនបរទេស៦នាក់ដែលស្លាប់ ក្នុងសណ្ឋាគារក្រុងបាងកក មកពីពុលសារធាតុ Cyanide

មន្ត្រីនគរបាលថៃ បាននិយាយនៅថ្ងៃពុធ ទី១៧ ខែ កក្កដានេះថា ការពុលសារធាតុ ស្យានីត (Cyanide) ទំនងជាមូលហេតុនៃការស្លាប់របស់ជនបរទេស ៦ នាក់ដែលសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងសណ្ឋាគារដ៏ប្រណីតមួយក្នុងទីក្រុងបាងកក។ ប្រភពខាងលើបន្តថា សារធាតុគីមីដែលសម្លាប់មនុស្សយ៉ាងឆាប់រហ័សនោះ ត្រូវបានរកឃើញនៅក្នុងកែវភេសជ្ជៈ និងប៉ាន់តែក្នុងបន្ទប់ក្នុងសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) ហើយកិច្ចសម្ភាសន៍ជាមួយសាច់ញាតិអ្នកស្លាប់បានបង្ហាញថា មានជម្លោះលើបំណុលទាក់ទងនឹងការវិនិយោគ។ អ្នកទាំង៦នាក់នោះសុទ្ធតែជាជនជាតិវៀតណាម ពីរនាក់ក្នុងចំណោមនោះមានសញ្ជាតិអាមេរិក ហើយត្រូវបានគេរកឃើញថាបានស្លាប់កាលពីល្ងាចថ្ងៃអង្គារ។ លោក ទ្រីរ៉ុង ភីវផាន់ (Trirong…

សមត្ថកិច្ចថៃបញ្ជាក់ថា ករណីមនុស្សស្លាប់ ៦នាក់ក្នុងសណ្ឋាគារដោយសារការពុល

(បាងកក) ៖ មនុស្ស ៦នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងសណ្ឋាគារផ្កាយ ៥ Grand Hyatt Erawan ស្ថិតក្នុងទីក្រុងបាងកក ប្រទេស ដោយសង្ស័យថាបណ្តាលមកពីការពុល ហើយមិនមែនជាករណីបាញ់ប្រហារនោះទេ ។ សាកសពមនុស្សទាំង ៦នាក់នោះ រួមមានជនជាតិវៀតណាម ៤នាក់ និងជនជាតិកូនកាត់វៀតណាម-អាមេរិក ២នាក់ ។ នាយករដ្ឋមន្រ្តីលោក Thavisinបញ្ជាឲ្យបើកការស៊ើបអង្កេតលើករណីមួយនេះឱ្យបានហ្មត់ចត់។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…

មនុស្ស៦ស្លាប់នៅក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

(បាងកក)៖មានការភ្ញាក់ផ្អើលខ្លាំងមួយនៅកណ្ដាលក្រុងបាងកកដែលមានមនុស្ស ៦នាក់ ត្រូវបានគេប្រទះ ឃើញស្លាប់នៅក្នុងសណ្ឋាគារផ្កាយ ៥ Grand Hyatt Erawan ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយសង្ស័យថាបណ្តាលមកពីការពុល ហើយមិនមែនជាករណីបាញ់ប្រហារនោះទេ ។ សាកសពមនុស្សទាំង ៦នាក់នោះ រួមមានជនជាតិវៀតណាម ៤នាក់ និងជនជាតិកូនកាត់វៀតណាម-អាមេរិក ២នាក់ ។ នាយករដ្ឋមន្រ្តីលោក Thavisinបានអញ្ជើញទៅពិនិត្យដល់ផ្ទាល់និងបញ្ជាឲ្យបើកការស៊ើបអង្កេតលើករណីមួយនេះ ៕