(បាងកក) ៖ មនុស្ស ៦នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងសណ្ឋាគារផ្កាយ ៥ Grand Hyatt Erawan ស្ថិតក្នុងទីក្រុងបាងកក ប្រទេស ដោយសង្ស័យថាបណ្តាលមកពីការពុល ហើយមិនមែនជាករណីបាញ់ប្រហារនោះទេ ។ សាកសពមនុស្សទាំង ៦នាក់នោះ រួមមានជនជាតិវៀតណាម ៤នាក់ និងជនជាតិកូនកាត់វៀតណាម-អាមេរិក ២នាក់ ។ នាយករដ្ឋមន្រ្តីលោក Thavisinបញ្ជាឲ្យបើកការស៊ើបអង្កេតលើករណីមួយនេះឱ្យបានហ្មត់ចត់។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ភ្លាមៗ Reuters មិនទាន់អាចទាក់ទងប៉ូលិស និងមន្ត្រីសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបន្ដែមបាននៅ នោះទេ។ តាមប្រភពព័ត៌មានផ្សេងទៀតបានផ្សាយ មនុស្ស៦នាក់ដែលស្លាប់នោះគឺជនជាតិវៀតណាម ៣នាក់ជាបុរស ៣នាក់ជាស្រ្តី។
មន្ត្រីនគរបាលមួយរូប ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ បានច្រានចោលរបាយការណ៍មុនៗ នៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថា មនុស្សទាំង៦នាក់ ត្រូវបានសម្លាប់។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «មិនមានសញ្ញាណាមួយ នៃការបាញ់ប្រហារនោះទេ»។
សារព័ត៌មាន Bankok Post រាយការណ៍ថា ជនរង គ្រោះខាងលើ គឺជាជនជាតិរៀតណាមទាំង៦នាក់ ដោយក្នុងនោះមាន ៣ នាក់ជាបុរស និង៣នាក់ជាស្ត្រី។
សមត្ថកិច្ចថៃឱ្យដឹងថា មន្ត្រីនគរបាលបានរកឃើញសាកសពជនជាតិបរទេសចំនួន ៦នាក់ នៅឯសណ្ឋាគារ Grand Hyatt Erawan បន្ទាប់ពីទទួលបានការទូរសព្ទហៅ ពីបុគ្គលិកសណ្ឋាគារ នៅវេលាម៉ោង ៥៖៣០នាទីល្ងាច ដែលរាយការណ៍ថា មានករណីស្លាប់នៅទីនោះ។ ភ្លាមៗនេះ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីសមត្ថកិច្ចនគរបាល និងមន្ត្រីសុខាភិបាលបាននៅឡើយទេ ៕