មន្ត្រីនគរបាលថៃ បាននិយាយនៅថ្ងៃពុធ ទី១៧ ខែ កក្កដានេះថា ការពុលសារធាតុ ស្យានីត (Cyanide) ទំនងជាមូលហេតុនៃការស្លាប់របស់ជនបរទេស ៦ នាក់ដែលសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងសណ្ឋាគារដ៏ប្រណីតមួយក្នុងទីក្រុងបាងកក។

ប្រភពខាងលើបន្តថា សារធាតុគីមីដែលសម្លាប់មនុស្សយ៉ាងឆាប់រហ័សនោះ ត្រូវបានរកឃើញនៅក្នុងកែវភេសជ្ជៈ និងប៉ាន់តែក្នុងបន្ទប់ក្នុងសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) ហើយកិច្ចសម្ភាសន៍ជាមួយសាច់ញាតិអ្នកស្លាប់បានបង្ហាញថា មានជម្លោះលើបំណុលទាក់ទងនឹងការវិនិយោគ។

អ្នកទាំង៦នាក់នោះសុទ្ធតែជាជនជាតិវៀតណាម ពីរនាក់ក្នុងចំណោមនោះមានសញ្ជាតិអាមេរិក ហើយត្រូវបានគេរកឃើញថាបានស្លាប់កាលពីល្ងាចថ្ងៃអង្គារ។

លោក ទ្រីរ៉ុង ភីវផាន់ (Trirong Phiwpan) មេបបញ្ជាការការិយាល័យភ័ស្តុតាងនគរបាលថៃ បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានរកឃើញសារធាតុ Cyanide នៅក្នុងកែវទឹកអ្នកទាំង៦នោះ។ បន្ទាប់ពីបុគ្គលិកបានយកកែវ និងដបទឹកក្តៅចំនួន២ ទឹកដោះ គោ និងប៉ាន់តែ មានមួយក្នុងចំណោមនោះផ្ទុកសារធាតុ ពុល Cyanide នេះ»។ នគរបាលនិយាយថា លទ្ធផលនៃការធ្វើកោសល្យវិច័្ចយត្រូវបានគេរំពឹងថានឹងចេញនៅថ្ងៃបន្ទាប់។

រដ្ឋាភិបាលវៀតណាមនិយាយថា ស្ថានទូតរបស់ខ្លួននៅទីក្រុងបាងកក កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជា មួយអាជ្ញាធរថៃលើករណីនេះ ខណៈក្រសួងការបរទេសអាមេរិកនិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ហើយអាជ្ញាធរក្នុងតំបន់ទទួលខុសត្រូវចំពោះការស៊ើប អង្កេតនេះ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed