Category: ព័ត៌មានជាតិ

សម្តេចតេជោ៖ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក…

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ

ភ្នំពេញ÷នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App) ដែលជាកម្មវិធីសម្រាប់ផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងព័ត៌មានពីតម្លៃកសិផលដល់កសិករ។…

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន បង្កើតមុំសរសេរទាក់ទាញអ្នកទេសចរ ឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស

(ភ្នំពេញ) ÷ដើម្បីជំរុញការបង្កើតជម្រើសឱ្យប្រជាពលរដ្ឋដើរកម្សាន្តពីតំបន់ទេសចរណ៍ក្នុងខេត្តមួយទៅខេត្តមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើតមុំសរសេរទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។ ក្នុងពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា«នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយនិងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល…

ក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញបានរថភ្លើងដឹកទំនិញថ្មី៤៤គ្រឿងទៀត ពីប្រទេសចិន

រថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ បើតាមក្រុមហ៊ុន រ៉ូយាល់រេលវេ គិតត្រឹមថ្ងៃនេះរថភ្លើងដឹកទំនិញថ្មីដែលបានបញ្ជាទិញពីប្រទេសចិនមកដល់ដោយសុវត្ថិភាព និងកំពុងដាក់ដំណើរការអាជីវកម្មសរុប១៤០គ្រឿង ហើយទូបន្តបន្ទាប់ទៀតនឹងគ្រោងមកដល់កម្ពុជាឆាប់ៗនេះ។ សូមជម្រាបជូនផងដែរថា រយៈពេលចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយាល់រេលវេ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលរថភ្លើងជាច្រើនពីបរទេស ទាំងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ៕

ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និង គម្រោងផ្សេងៗទៀត

ភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ…

សម្តេចតេជោរំឮកខួប៤០ឆ្នាំក្នងតំណែងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅថានាយក រដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥)

ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទីពីខែកញ្ញាឆ្នាំ១៩៨៤ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូនិងទទួលមរណភាពនាខែធ្នូ១៩៨៤។មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩ ៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។ សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំង រដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេល នេះមានរយៈពេល៤៦ឆ្នាំហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០- ២០២៥)។ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ ជីវិតការលំបាកបានគ្របដណ្តប់មិនតិច ជាង៩០ភាគរយនោះឡើយ។ ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែង ក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹក ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះ ស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕

រដ្ឋមន្ដ្រីក្រសួងកសិកម្មណែនាំក្រុមហ៊ុនឱ្យសិក្សាបន្ថែមពីការផលិតថាមពលអគ្គីសនី​តាមរយៈធ្យូងអង្កាម​សម្រាប់ផលិតកម្មស្រូវអង្ករ

ខេត្តកំពង់ស្ពឺ៖​ កាលពីថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាបន្ថែមលើការផលិតថាមពលអគ្គិសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ មានប្រសាសន៍បែបនេះនៅគ្រាដែល ឯកឧត្តម ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត ស្រុកគងពិសី ចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនោះឯកឧត្តម ឌិត…

អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥នៃប្រាសាទភ្នំបាខែង

ខេត្តសៀមរាប÷ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទ ភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។ មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ…

ស្នងការខេត្តកំពង់ចាមបង្ហាញលទ្ធផលក្នុងការបង្ក្រាបទំនើងឆ្នាំ២០២៤និងលើកទិសដៅបង្រ្កាបឆ្នាំ២០២៥

ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួស ឡា ប្រធានសាលាដំបូងខេត្ត។ កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត…

ភ្នំខ្នងផ្សារ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺជាឋានសួគ៌ក្រោមមេឃ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ

ខេត្តកំពង់ស្ពឺ៖ ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិក្រោមមេឃមួយ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ ដែលភ្នំខ្នងផ្សារនេះប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់។ បើយើងអាចធ្វើដំណើរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប ស្ថានីយ៍ប្រេងកាល់តិច(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១គីឡូម៉ែត្រទៀត នោះយើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤។ លើចម្ងាយផ្លូវប្រមាណជា៥០គីឡូម៉ែត្រយើងនឹងទៅដល់រង្វង់មូលមានរូបដំរី(ផ្សារកន្ទួត)នៃស្រុកឱរ៉ាល់។ នៅរង្វង់មូលនោះយើងអាចឈប់ទិញម្ហូបអាហារ ត្រីសាច់ ដើម្បីទុកបម្រុងសម្រាប់ការស្នាក់នៅមួយរយៈលើភ្នំខ្នងផ្សារ។ បន្ទាប់មកអ្នកទេសចរត្រូវបន្តដំណើរលើចម្ងាយផ្លូវដែលកំពុងឈូសឆាយប្រមាណ ៣៥គីឡូម៉ែត្រទៀត ដោយជិះកាត់តាមទេទឹកពុះ និងទំនប់តាសាល នោះយើងនឹងទៅដល់ភូមិមួយដែលមានឈ្មោះថាភូមិរលាក់កងជើង ដែលជាមាត់ច្រកដែលជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារហើយ។ មុននឹងឡើងទៅលើភ្នំខ្នងផ្សារ ភ្ញៀវទេសចរទាំងអស់ត្រូវទៅចុះឈ្មោះជាមួយមន្ត្រីបរិស្ថាននៅស្នាក់ការបរិស្ថានជាមុនសិន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជៀសវាងបាត់សមាជិកដោយប្រការណាមួយ។ ទន្ទឹមនេះភ្ញៀវទេសចរក៏តម្រូវឱ្យប្រជាសហគមន៍ទៅជាមួយផងដែរ ដើម្បីមើលការខុសត្រូវ…