រថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។

បើតាមក្រុមហ៊ុន រ៉ូយាល់រេលវេ គិតត្រឹមថ្ងៃនេះរថភ្លើងដឹកទំនិញថ្មីដែលបានបញ្ជាទិញពីប្រទេសចិនមកដល់ដោយសុវត្ថិភាព និងកំពុងដាក់ដំណើរការអាជីវកម្មសរុប១៤០គ្រឿង ហើយទូបន្តបន្ទាប់ទៀតនឹងគ្រោងមកដល់កម្ពុជាឆាប់ៗនេះ។ សូមជម្រាបជូនផងដែរថា រយៈពេលចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយាល់រេលវេ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលរថភ្លើងជាច្រើនពីបរទេស ទាំងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed