មន្ត្រីក្រសួងកសិកម្ម ប្រាប់មន្ត្រីរបស់ឲ្យបន្តគាំជំរុញប្រជាកសិករលើការងារដាំដុះនិងចិញ្ចឹមសត្វ
(ខេត្តកំពង់ស្ពឺ) ៖ លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានណែនាំដល់មន្ទីរថ្នាក់ក្រោមរបស់ខ្លួននៃកសិកម្មខេត្តកំពង់ស្ពឺ ត្រូវបន្តគាំទ្រនិងជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្មនិងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពរស់នៅ។ ការថ្លែងរបស់លោកស្រីរដ្ឋលេខាធិការបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទលើការងារឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤កាលពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រី ហោ ម៉ាលីន បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការអនុវត្តផ្ទាល់ពីសំណាក់លោក…