សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅ សាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ សមភាគីសិង្ហបុរី។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនេះ បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើន ទាំងផ្នែកនយោបាយការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយកម្ពុជា និងសិង្ហបុរីបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។

ក្នុងក្របខណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី នៅមុនជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និង ឯកឧត្តម លី សៀនលុង ទេសរដ្ឋមន្ត្រី នៃសាធារណ រដ្ឋសិង្ហបុរី។

ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃ សាធារណរដ្ឋសិង្ហបុរី៖ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើ គ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមគ្នានេះ ឯកឧត្តមប្រធានាធិបតី បានបង្ហាញសុទិដ្ឋិនិយមថា សក្តានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាព នៃ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងក្លាយជាកម្លាំងចលករក្នុងការទាក់ទាញនិងញ ការអភិវឌ្ឍ ជាពិសេសវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្តានុពលខេត្ត។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed