សមត្ថកិច្ច បំភ្លឺករណីផ្សព្វផ្សាយថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល” នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ÷សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា “ទុកម៉ូតូនៅខណ្ឌ៣ថ្ងៃសោះអស់សេវា១៥ម៉ឺនរៀល”នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០២រូប មកសាកសួរបំភ្លឺជុំវិញការចោទ ប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយការណ៍ រាយ ការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។…