ខេត្តកំពង់ចាម÷កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឈានទៅឃាត់ ខ្លួនជនសង្ស័យ ៤នាក់ និងរូបអូនវត្ថុតាមមួយចំនួន ក្នុងស្រុកស្រីសន្ធរ ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង២០ និង ៣០ នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀននៅចំណុចផ្ទះឈ្មោះ ងួន រដ្ឋា ស្ថិតក្នុងភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុសមត្ថកិច្ចក៏បាន ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិរកាទ្វារ ភ្លាមនោះសមត្ថកិច្ចបានហៅសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀន២កញ្ចប់ ។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២ កញ្ចប់។

សមត្ថកិច្ចបានដែលដឹងទៀតថា ក្រោយពីស្តាប់ចម្លើយសភាពរបស់ជនស្ស័យខាងលើ លុះដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត។

១.ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្មាំញៀនចំនួន០១កញ្ចប់។

២. ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៣. ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *