(កណ្ដាល)៖ លោក ប៉ែត សារ៉ាត់ បានឱ្យដឹងថា ដើម្បី ឲ្យផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូលអាចប្រើ ប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម,ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផលរប្រជាពលរដ្ឋទូទៅ លោកបានបែងចែកក្រុមការងារជា៥ក្រុមឲ្យធ្វើការថែទាំជាប្រចាំ។
ការគូសបញ្ជាក់របស់លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្នងនាមតំណាងលោកប្រធានមន្ទីរ ដឹកនាំកិច្ចប្រជុំស្តី «ការដាក់ឱ្យដំណើរការ ក្រុមការងារថែទាំ ឆ្នំា ២០២៥ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល» នៅសាលប្រជុំការិយាល័យសាធារណការ ដោយមានការចូលរួមពី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអ្នកបើកបរ កម្មករអណ្តែតជាច្រើនរូបទៀត។
លោក ប៉ែត សារ៉ាត់ បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីរៀបចំក្រុមការងារថែទាំផ្លូវជាតិ,ផ្លូវខេត្តក្រាលកៅស៊ូ,ការងារកាយរំដោះទឹក និងជួសជុលសំណង់សិល្បការ្យផ្សេងៗ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូល ដើម្បីថែ រក្សាផ្លូវថ្នល់ ស្ពាន បណ្តាញលូ និងសំណង់សិល្បការ្យនានាក្នុងវិស័យសាធារណការ អាចប្រើប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម,ការធ្វើចរាចរណ៍,ការដឹក ជញ្ជូនទំនិញ កសិផល របស់ប្រជាពលរដ្ឋទូទៅ។
ទន្ទឹមនោះ លោកប្រធានអង្គប្រជុំក៏បានបែងចែកក្រុមការងារជា៥ក្រុម ដើម្បីថែទាំផ្លូវថ្នល់ជាប្រចាំ៖ *ក្រុមទី១៖ ស្នាក់នៅទីតាំងផ្លូវជាតិលេខ ២៣ ស្ថិតក្នុងស្រុកកោះធំ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ១ ២១ ១៤ ១១០ និង១២៩។ *ក្រុមទី២៖ ស្នាក់ នៅទីតាំងឃុំ វិហាសួគ៌ ស្រុកខ្សាច់កណ្តាល ទទួលខុស ត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ៦-៨-៧០អា ៧០បេ-៣៨៣-៣៨០អា- ៣៨០អា១-៣៨១អា-៣៨៣ ៣៨៣អា-៣៨៣កា និង ៣៨២។ *ក្រុមទី៣ ស្នាក់នៅទីតាំងឃុំ ផ្សារដែក ស្រុកពញ្ញាឮ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ៥ ខ្នែងផ្លូវជាតិលេខ៥ ចាស់ ៦១,២៦,១៨,១៥១អា និង២៦,១៨។ *ក្រុមទី៤ស្នាក់នៅទីតាំងឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នួល ទទួល ខុសត្រូវថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តលេខ ២ ,៣ ,៤,
២ ១កាដេ៩ ១កាដេ១១ ១កាដេ១០ និង៣កាដេ១២។ និង*ក្រុមទី៥ ក្រុមពិសេស ស្នាក់នៅអង្គភាពក្រុងតាខ្មៅ បែងចែកជា០៣ក្រុមតូចបន្ថែម៖ *ក្រុម-កគឺទទួល ខុស ត្រូវជួសជុលការងារគ្រឹះធំៗ កាយរំដោះទឹកតាមចិញ្ចើមផ្លូវទូទាំងខេត្តកណ្តាល និងការងារបន្ទាន់តាមការចាត់ តាំងរបស់អង្គភាព។
*ក្រុមខគឺទទួលខុសត្រូវលាង និងបោសសម្អាតផ្លូវសំខាន់ៗ ក្នុងក្រុងតាខ្មៅ និងក្រុមគ គឺទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តលេខ ១-២-២១-២១អា-២១បេ -១១០ និងផ្លូវថ្នល់ រួមទាំងសំណង់សិល្បការ្យនានាក្នុងក្រុងតាខ្មៅ។ ដើម្បីអនុវត្តការងារថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ ស្ពាន លូ ជួសជុលសំណង់សិល្បការ្យផ្សេងៗ ការងារកាយរំដោះទឹកតាមចិញ្ចើមថ្នល់ ការ ទប់ស្កាត់ការចាក់ដី ឬសាងសង់សំណង់រំលោភដីចំណីផ្លូវ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទំាងមូលទទួលបានជោគជ័យ។លោកបន្តថា មន្ទីរក៏បានស្នើសុំកិច្ចសហការចូលរួមរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អ្នកប្រើប្រាស់ផ្លូវថ្នល់ ពិសេសប្រជាពលរដ្ឋទូទៅដែលរស់នៅសង្ខាងផ្លូវផងដែរ។
លោកអនុប្រធានមន្ទីររូបនេះបានផ្តាំផ្ញើនិងជំរុញដល់ក្រុមការងារទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញ ការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន លើកកម្ពស់ឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចភាពជោគជ័យតាមផែនការដែលបានដាក់ចេញ៕