ភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសម្ពោធ “ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ-សង្កាត់ចតុមុខ” ស្ថិតនៅ អគារលេខ៩&១៣ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី, សមាជិកសហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, ប្រធានក្រុមហ៊ុនកែច្នៃនិងនាំចេញអង្ករ, ព្រមទាំងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង បុគ្គលិករបស់ធនាគារ ARDB សរុបប្រមាណ ១៥០ នាក់។

ក្នុងរយៈពេល ២៦ឆ្នាំ កន្លងមកនេះ,ធនាគារ ARDB បានធ្វើកំណែទម្រង់ស៊ីជម្រៅ រួមមាន៖ ការប្រែក្លាយប្រតិបត្តិការអាជីវកម្មពីធនាគារឯកទេសមកជាធនាគារ ពាណិជ្ជនៅឆ្នាំ២០១៩,ការធ្វើឱ្យប្រសើរឡើងនូវអភិបាល កិច្ចសាជីវកម្ម, ការកែសម្រួលរចនាសម្ព័ន្ធ,ការពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកនិងការធ្វើទំនើបកម្មនូវប្រព័ន្ធបច្ចេកវិទ្យា។ ធនាគារ ARDB បានពង្រីកទំហំនិងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម ៣ឆ្នាំ រំកិល ហើយបច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន ២គឺ សាខាខេត្តបាត់ដំបង និងសាខាខណ្ឌ ដូនពេញ-សង្កាត់ចតុមុខ។ ការដាក់ឱ្យដំណើរការប្រតិ បត្តិការអាជីវកម្មរបស់សាខាខណ្ឌដូនពេញ សង្កាត់ចតុ មុខនេះ សំខាន់សម្រាប់ការផ្តល់សេវាធនាគារឱ្យកាន់តែទូលំទូលាយ ផ្តល់ភាពងាយស្រួល និងខិតដ៏អ្នក ទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ធនាគារ ARDB ក៏មានបណ្តាញប្រតិបត្តិការការផ្តល់ឥណទាន,ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ បញ្ញើ,ការធ្វើប្រតិបត្តិការផ្ទេរប្រាក់,ការធ្វើប្រតិបត្តិការទូទាត់សងប្រាក់និងប្រតិបត្តិការធនាគារផ្សេងៗទៀត។ទន្ទឹមនឹងនេះធនាគារARDB ក៏មានបណ្ដាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដោយមានការិយាល័យចល័តតាមខេត្តសរុបចំនួន ១៦ រួមមាន÷ ខេត្តបន្ទាយ មានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, ស្ទឹងត្រែង, រតនគីរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, តាកែវ, កំពង់ចាម, កំពង់ ឆ្នាំង, កំពង់ធំ, ពោធិ៍សាត់, កំពង់ស្ពឺ និងស្វាយរៀង។

ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្រោម កិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង កសិ-ខុស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងបង្វិល ដល់សហ គ្រាសធុនតូចនិងមធ្យម រួមមាន៖ ស្រូវ-អង្ករ, បន្លែ- ផ្លែឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើត ការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ធនាគារ ARDB មានសំពៀតឥណទានសរុបចំនួន ៤៩៣ លានដុល្លារអាមេរិក ដែលមានកំណើន ជាមធ្យមប្រមាណ ៣០% ក្នុងមួយឆ្នាំ គិតក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយ (២០១៩២០២៤)។ ក្នុងនោះ ឥណទាន វិស័យស្រូវ-អង្ករ មានសមាមាត្រធំជាងគេ គឺប្រមាណ ៤២,៣% ធៀបនឹងសំពៀតឥណទានសរុប។ ទ្រព្យសកម្ម សរុប (Total Assets) គឺចាប់ ផ្តើមពី ២,៥ លានដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៥៧៥ លានដុល្លារអាម៉េរិក នៅឆ្នាំ ២០២៤។

លើសពីនេះ ធនាគារ ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ កម្មវិធី ហិរញ្ញប្បទាននេះ ជាកម្មវិធីថ្នាក់ជាតិ ដែលផ្តោតលើការចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Climate Change Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Change Adaptation) តាមរយៈយន្តការផ្តល់ហិរញ្ញប្បទានចំនួនពីរ គឺការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុង ស្រុកសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងបៃតង និងការផ្តល់ ឥណទានដោយផ្ទាល់ដល់គម្រោងវិនិយោគឯកជន ដ៏ទៃទៀតដែលមានលក្ខណៈបៃតង ក្នុងគោលដៅរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *