Author: n6lyt

ឥន្ទ្រីដែកអាល្លឺម៉ង់នឹងធ្វើឲ្យភ្ញាក់ផ្អើលម្តងទៀតក្នុងជំនួបជាមួយហុងគ្រីក្នុងរាត្រីនេះ

ក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ នឹងធ្វើឲ្យភ្ញាក់ផ្អើលម្តងទៀត បន្ទាប់ពីក្រុមខ្លាំងមួយនេះបានបំបាក់ស្កុតឡេនយ៉ាងចាស់ដៃ ដោយនៅរាត្រីនេះត្រូវជួបហុងគ្រី សម្រាប់ការប្រកួត EURO 2024 សប្តាហ៍ទី២ក្នុងការប្រកួតជម្រុះពូល A នៅវេលាម៉ោង១១យប់ ថ្ងៃពុធទី១៩ ខែមិថុនានេះ។ អាឡឺម៉ង់បានចាប់ផ្តើមការការប្រកួតបើកឆាកដោយយកឈ្នះស្កុតឡេន ៥ទល់១ ខណៈដែលម្ចាស់ជើងឯកយូរ៉ូ៣សម័យកាលមួយនេះបានឈ្នះការប្រកួតបើកឆាក EURO របស់ពួកគេជាលើកទី៨។ អាល្លឺម៉ង់គឺជាក្រុមខ្លាំងមួយនៅអឺរ៉ុបដែលគេរាប់បញ្ចូលក្នុងការប្រជែងពានយូរ៉ូឆ្នាំនេះ។ ក្នុងការប្រកួតជាមួយហុងគ្រីនៅរាត្រីនេះ អាល្លឺម៉ង់នឹងមិនបរាជ័យជាលើកទី២ ដូចកាលពីចាញ់ហុងគ្រីនៅក្នុងការជួបគ្នាចុងក្រោយ ១-០ ក្នុងពាន UEFA Nations League កាលពីឆ្នាំ២០២១នោះទេ។ ជាមួយគ្នានេះប្រវត្តិហុងគ្រី មិនស្គាល់ចាញ់សោះក្នុងការជួបគ្នា៣លើកចុងក្រោយជាមួយអាល្លឺម៉ង់ ដោយបានស្មើ…

Ronaldo បង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រកំណត់ត្រាជើងឯកអឺរ៉ុបច្រើនជាងគេ

ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រដោយបង្ហាញខ្លួនក្នុងកំណត់ត្រាមួយក្នុងការប្រកួតជើងឯកអឺរ៉ុបចំនួន៦លើក។ ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះស្ថិតក្នុងជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតបើកឆាកពូល F របស់ក្រុមខ្លួនទល់នឹងសាធារណរដ្ឋឆេកក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ។ មិត្តរួមក្រុមអន្តរជាតិរបស់ Ronaldo កីឡាករ Pepe ក៏ចាប់ផ្តើមដែរ មានន័យថា នៅអាយុ៤១ឆ្នាំ និង១១៣ថ្ងៃ បានក្លាយជាកីឡាករចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រ Euro ។ Ronaldo ស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងការប្រកួតពានរង្វាន់អឺរ៉ុប (១៤គ្រាប់) និងបង្ហាញខ្លួនច្រើនជាងគេ (២៥ប្រកួត) មុនការប្រកួតឆ្នាំ២០២៤។ ឥឡូវនេះគាត់បានក្លាយជាកីឡាករដំបូងគេដែលមានវត្តមាននៅ៦ដងក្នុងព្រឹត្តិការណ៍យូរ៉ូ ចាប់តាំងពីបង្ហាញខ្លួនដំបូងនៅឆ្នាំ២០០៤។ ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០០៤ Ronaldo បានស៊ុតបញ្ចូលទីនៅគ្រប់ Euros…

យុវជនម្នាក់ត្រូវគ្រឿងចក្រ​ធ្វើផ្លូវ(រ៉ូឡូ) កិនស្លាប់យ៉ាង​រន្ធត់​ទាំងព្រឹក

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានគ្រឿងចក្រ​ឡេពី​ល័រកៀរផ្លូវបានកិនយុវជនម្នាក់​ដែលជា​បើកបរគ្រឿង​ចក្រ​រ៉ូឡូពង្រាបផ្លូវ បណ្តាល​ឱ្យ​ស្លាប់យ៉ាងរន្ធត់ នៅចំណុចផ្លូវលំកំពុងស្ថាបនាថ្មីមួយខ្សែ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង៩និង​១៥នាទីព្រឹកថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២៤ ។​ តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវឈប់ពីក្រោយគ្រឿង(ឡេពីលរ័)គៀរផ្លូវ ក្នុងទិសដៅមុខបែរពីកើតទៅលិចដូចគ្នា ។ ប្រភពខ្លះថា ជនរងគ្រោះជាអ្នករួមដំណើរ តែប្រភពខ្លះថា ជនរងគ្រោះជា​បើកបរ​គ្រឿងចក្រ​រ៉ូឡូពង្រាបផ្លូវ បន្ទាប់មកគេឃើញជនរងគ្រោះឡើងជិះគ្រឿងចក្រ(ឡេពីលរ័) ស្រាប់តែគ្រឿងចក្រឡេពីល័របើកគៀរផ្លូវបានចម្ងាយជិត១០ម៉ែត្រឃ្លាតពីគ្រឿងចក្ររ៉ូឡូ។ គេមិនដឹងថា ជនរងគ្រោះលោតចុះពីឡេពីល័រឬក៏របូតដៃធ្លាក់នោះទេ គេឃើញធ្លាក់មកដល់ដីមិនផុតពីកង់(ឡេពីលរ័)ក៏ត្រូវឡេពីលរ័កិនក្បាលបែកខួរស្លាប់យ៉ាងរន្ធត់។ ប្រភពដដែលឲ្យដឹងទៀតថា: ក្រោយពេលកើតហេតុ គ្រឿងចក្រ(ឡេពីលរ័) មិនបានឈប់នៅកន្លែងកើត…

យុវជនម្នាក់ត្រូវគ្រឿងចក្រធ្វើផ្លូវ(រ៉ូឡូ) កិនស្លាប់យ៉ាងរន្ធត់ទាំងព្រឹក

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានគ្រឿងចក្រឡេពីល័រកៀរផ្លូវបានកិនយុវជនម្នាក់ដែលជាបើកបរគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវ បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់ នៅចំណុចផ្លូវលំកំពុងស្ថាបនាថ្មីមួយខ្សែ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២៤ ។ តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវឈប់ពីក្រោយគ្រឿង(ឡេពីលរ័)គៀរផ្លូវ ក្នុងទិសដៅមុខបែរពីកើតទៅលិចដូចគ្នា ។ ប្រភពខ្លះថា ជនរងគ្រោះជាអ្នករួមដំណើរ តែប្រភពខ្លះថា ជនរងគ្រោះជាបើកបរគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវ បន្ទាប់មកគេឃើញជនរងគ្រោះឡើងជិះគ្រឿងចក្រ(ឡេពីលរ័) ស្រាប់តែគ្រឿងចក្រឡេពីល័របើកគៀរផ្លូវបានចម្ងាយជិត១០ម៉ែត្រឃ្លាតពីគ្រឿងចក្ររ៉ូឡូ។ គេមិនដឹងថា ជនរងគ្រោះលោតចុះពីឡេពីល័រឬក៏របូតដៃធ្លាក់នោះទេ គេឃើញធ្លាក់មកដល់ដីមិនផុតពីកង់(ឡេពីលរ័)ក៏ត្រូវឡេពីលរ័កិនក្បាលបែកខួរស្លាប់យ៉ាងរន្ធត់។ ប្រភពដដែលឲ្យដឹងទៀតថា: ក្រោយពេលកើតហេតុ គ្រឿងចក្រ(ឡេពីលរ័) មិនបានឈប់នៅកន្លែងកើត…

ករណីបង្ហោះផ្សាយថាមានការដោះលែងឧកញ៉ាដែលបានបាញ់សម្លាប់ជនរងគ្រោះនៅបុរីប៉េងហួត នោះជាព័ត៌មានក្លែងក្លាយ!

ករណីបង្ហោះផ្សាយថាមានការដោះលែងឧកញ៉ាដែលបានបាញ់សម្លាប់ជនរងគ្រោះនៅបុរីប៉េងហួត នោះជាព័ត៌មានក្លែងក្លាយ! បច្ចុប្បន្នសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បាននិងកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនោះទៅតុលាការក្នុងពេលឆាប់ៗនេះ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត!

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង២លាន ៧២ម៉ឺនដុល្លារក្នុងរយ:ពេល១៩ថ្ងៃនៃយុទ្ធនាការ

ភ្នំពេញ) ៖គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៧ ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ២លាន ៧២ម៉ឺនដុល្លារ។ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ មានរយៈពេលពេញ ១ខែមិថុនានេះ ក្នុងគោលបំណងចម្បងចំនួន២ គឺដើម្បីលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងការបំផុសស្មារតី «ខ្មែរជួយខ្មែរ»…

គ្រាប់កាំភ្លើងត្បាល់០២គ្រាប់ត្រូវបានមន្ត្រីជំនាញប្រទះឃើញក្នុងព្រលានយន្តហោះវាលបែកចាន

(ខេត្តបាត់ដំបង) គ្រាប់កាំភ្លើងត្បាល់០២គ្រាប់ត្រូវបានមន្ត្រីជំនាញប្រទះឃើញ កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ។ មន្ត្រីជំនាញបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌ០២គ្រាប់ខាងលើជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ទំហំ 60mm ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ទំហំ 82mm ចំនួន០១គ្រាប់ ដែលគ្រាប់ទាំងនេះត្រូវបានក្រុមការងារអង្គភាពកំចាត់មីនប្រទះឃើញក្នុងខណ:ពេលកំពុងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណចំណុចទីតាំងខាងលើ ។ ហើយបន្ទាប់ពីប្រមូលយកបានបច្ចុប្បន្នគ្រាប់ខាងលើត្រូវបានជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលក្រោយ

ប្រធានាធិបតីVladimir Putinនិយាយថា រុស្សុីនិង កូរ៉េខាងជើងចង់សហការគ្នាដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយអាមេរិក

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកប្រធានាធិបតីនិយាយថា ប្រទេសទាំងពីរចង់សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះមុខការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា លោក Putin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង ដោយកម្រាលព្រំក្រហមក្រោមវត្តមានមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ លោក Putin ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនប៉ុន្មានម៉ោងមុនទៅដល់ទឹកដីកូរ៉េខាងជើងថា លោកកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ លើសកម្មភាពយោធារបស់លោកនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកលើប្រទេសជិតខាងកាលពីឆ្នាំ ២០២២។ លោកនិយាយថា បណ្តាប្រទេសនឹងបន្តប្រឆាំងយ៉ាងម៉ឺងម៉ាត់…

សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ

នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក…

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ប្រកាសមិនឱនក្បាលចំពោះចិន

តៃប៉ិ៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធ ទី១៩ ខែមិថុនានេះ បានប្រកាសយ៉ាងហ្មឺងម៉ាត់ថា ខ្លួននិងពលរដ្ឋតៃវ៉ាន់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់ចិនឡើយ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។ លោក Lai Ching-te បានថ្លែងដូច្នេះថា «ការក្រសោប យកតៃវ៉ាន់ គឺជាគោលនយោបាយជាតិមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ជាការបន្ថែមពីលើកម្លាំងយោធា ពួកគេបានបង្កើនវិធីសាស្ត្រសម្លុតគំរាម ដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់នឹងមិនចុះញ៉មសម្ពាធទាំងនោះឡើយ ហើយប្រជាជនតៃវ៉ាន់នឹងការពារដាច់ខាតនូវអធិបតេយ្យជាតិ ក៏ដូច ជា ប្រកាន់យកប្រជាធិបតេយ្យ…

You missed