កំពង់ចម្លងផ្លូវត្រី-ក្តាបន្ទះបង្កហានិភ័យច្រើនលើកដល់អ្នកដំណើរ ខណៈដែលថៅកែមិនខ្វល់
ចម្ងាយ២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីឆ្លងទន្លេមេគង្គក្រោមឆ្ពោះទៅទៅស្រុកល្វាឯមគេត្រូវធ្វើ ដំណើរតាមស្រឡាង ដែលបំពាក់ដោយទូកម៉ាស៊ីន។ នៅក្នុងស្រុកកៀនស្វាយនៅត្រង់ចំណុចក្តាបន្ទះ ឆ្លងទៅខាងស្រុកល្វាឯម នៅភូមិផ្លូវត្រី ឃុំថ្មគរ…ដែលកំពុងចម្លងនេះតែងតែបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លង កាត់រអ៊ូរទាំ,អំពីបញ្ហាហានិភ័យនិងគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ។ នៅរដូវប្រាំងនេះ ផ្លូវចុះ-ឡើងហាក់ដូចជាមានចំណោទបន្តិចប៉ុន្តែមិនមានការកែសម្រួលដើម្បីឲ្យយានយន្តគ្រប់ប្រភេទស្រួលធ្វើដំណើរចុះ-ឡើងនោះឡើយ។ ថ្វីបើវាមិនទាន់បង្កឲ្យមានគ្រោះថ្នាក់ដុំកំភួន ប៉ុន្តែអ្នកធ្វើដំណើរឆ្លងកាត់ទីនេះបង្ហាញ អារម្មណ៍មិនស្រួលចិត្តច្រើនលើកច្រើនសារ។ ភាពគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ មិនត្រូវបានម្ចាស់កំពុងចម្លងដែលកំពុងកើបលុយក្នុងមួយថ្ងៃៗ វាល់លានរៀលនោះ រៀបចំឲ្យមានរបៀបរៀបរយ និងបង្ការហានិភ័យគ្រោះថ្នាក់នោះទេ។ ប្រភពពីប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ធ្វើដំណើរតាមកំពុងចម្លងនេះនិយាយថា បើទោះបីជាបញ្ហាគ្រោះ ថ្នាក់នៅលើផ្លូវទឹកបានកើតមានជាញឹកញាប់ យ៉ាងណា ក៏ដោយ ក៏នៅលើទូកចម្លងទីតាំងខាងលើនេះ មិនទាន់មានពោងសុវត្ថិភាពបំពាក់នៅឡើយ។…