ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងបានដាក់រហ័សនាមខ្លួនឯងថាធីម២២(Team២២) ហើយបាន បង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាមបណ្តាញសង្គម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋានរួចមក។ ដោយមានការចង្អុលបង្ហាញពី លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថក្រុងភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញស្រុកគងពិសី ធ្វើការឃាត់ខ្លួនក្រុម ជនសង្ស័យចំនួន០៥នាក់៖ទី១-ឈ្មោះ សុខ ដារូត ភេទប្រុស អាយុ ១៧ឆ្នាំ,ទី២-ឈ្មោះ សុខ ដារដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ,ទី៣-ឈ្មោះ សុខ រក្សា ភេទប្រុស អាយុ ២៧ឆ្នាំ,ទី៤-ឈ្មោះ សាន ជេក ភេទប្រុស អាយុ ២៥ឆ្នាំ នឹងទី៥-ឈ្មោះ រិន អែម ភេទប្រុស អាយុ ២២ឆ្នាំ។
មន្ត្រីអាវុធហត្ថខេត្តបានបញ្ជាក់ផងដែរថាក្រុមក្មេងទំនើងដែលបានដាក់រហ័សនាមខ្លួនឯងជាធី២២ «Team22»
ទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។
មន្ត្រីកងរាជអាវុធហត្ថបានបន្តថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យជាមេបក្សដកហូតវត្ថុតាងរួមមាន ៖ទូរស័ព្ទចំនួន០៥គ្រឿង នឹងម៉ូតូចំនួន០៣គ្រឿង ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនិងរួមវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕