(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបញ្ចប់ការងារ មន្ត្រីជាប់កិច្ចសន្យា ២នាក់ ពីតួនាទី ជាអ្នកបើកបរ រថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ចាក់អង្រែ ក្រោយទារលុយ ២០០ ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដែលស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវ៦០ម៉ែត្រ ពីក្រុមគ គ្រួសារសពជនរងគ្រោះ ។

ការបញ្ឈប់មន្ត្រីជាប់កិច្ចសន្យា
ទាំងពីររូបខាងលើ បន្ទប់ពីមានប្រតិកម្មរបស់ឯកឧត្តម ឃួង ស្រេង អភិបាលណៃគណៈអភិបាលរាជធានីភ្នំពេញ សួរចំៗទៅប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
ពាក់ព័ន្ធករណីបុគ្គលិកជាប់កិច្ចសន្យារបស់មណ្ឌលសុខភាព ចង្រែសពជនរងគ្រោះដែលស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
ក្នុងមហាសន្និបាតបូលសរុមលទ្ធផលការងារ ប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅឯសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥នេះ ។

បុគ្គលិកជាប់កិច្ចសន្យាទាំង២នាក់នេះ ទី១-ឈ្មោះ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ ។

សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករង គ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *