តើម្ចាស់ការពារតំណែងជើងឯកអ៊ីតាលី ឬអេស្ប៉ាញជាអ្នកឈរលេខ១ពូល B នៅរាត្រីនេះ?
ការប្រកួតសន្សំពិន្ទុតាមពូលនៅរាត្រីនេះគឺក្រុមការពារតំណែងជើងឯកអ៊ីតាលី ត្រូវប៉ះអេស្ប៉ាញនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា សម្រាប់វគ្គជម្រុះពូល B។ ក្រុមទាំង២មាន៣ពិន្ទុដូចគ្នាក្រោយពីការប្រកួតកាលពីសប្តាហ៍មុន ដោយអ៊ីតាលីបានយកឈ្នះអាល់បានី២ទល់១ ខណៈដែលអេស្ប៉ាញបានបំបាក់ក្រូអាត៣ទល់០ ខណៈក្រុមណាមួយយកបាន៣ពិន្ទុបាននោះ ឱកាសឡើងទៅវគ្គ១៦ក្រុមគឺកាន់តែខ្ពស់។ ក្រុមជម្រើសជាតិអ៊ីតាលីគឺមិនដែលចាញ់នោះទេ ដោយ៥ប្រកួតចុងក្រោយ ឈ្នះ៤ដង និងស្មើម្តង។ ក្នុង៣ប្រកួតចុងក្រោយ ស្មើទួរគី០ទល់០ ក្នុងជំនួបមិត្តភាព, ឈ្នះបូស្នៀ១ទល់០ក្នុងជំនួបមិត្តភាព និងឈ្នះអាល់បានី២ទល់១ ក្នុងព្រឹត្តិការណ៍យូរ៉ូជម្រុះតាមពូល។ ងាយមកមើលក្រុមអេស្ប៉ាញវិញ ៥ប្រកួតចុងក្រោយចាញ់តែ១ប្រកួតប៉ុណ្ណោះ ដោយឈ្នះ៣ និងស្មើ១។ អេស្ប៉ាញក៏មិនដែលចាញ់ដែរក្នុង៣ប្រកួតចុងក្រោយ គឺឈ្នះអង់ដូរ៉ា ៥ទល់០ ក្នុងជំនួបមិត្តភាព, ឈ្នះអៀរឡង់ខាងជើង៥ទល់១ ក្នុងជំនួបមិត្តភាព…
ដង្កូវហ្វូងនិងសត្វល្អិតកំពុងបំផ្លាញដំណាំស្រូវនិងដំឡូងមីជាង៨ពាន់ហិកតានៅក្នុងខេត្តចំនួន៤
(ភ្នំពេញ) ៖អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ដំណាំកសិករក្នុងខេត្តចំនួន ៤ បានរងផលប៉ះពាល់ដោយសត្វល្អិតចង្រៃ,ដង្កូវហ្វូង និងដង្កូវមូស្លឹក ដែលក្នុងនោះរួមមាន ខេត្តព្រះវិហារ ប៉ះ ពាល់ដំណាំស្រូវទំហំ ១ពាន់២២១ហិកតា និងដំណាំដំឡូងមីទំហំ៣ពាន់៣៧១ហិកតា,ខេត្តកំពង់ធំ ដំណាំ ស្រូវទំហំ៣ពាន់ ៦៣៦ហិកតា ,ខេត្តកំពង់ចាមដំណាំ ស្រូវទំហំ១១៨ហិកតា និងខេត្តកំពង់ឆ្នាំង ដំណាំស្រូវទំហំជាង១១ហិកតា ។ អគ្គនាយកដ្ឋានកសិកម្មឲ្យដឹងថា ស្ថានភាពនៃការ បំផ្លាញដោយប្រជាកសិករ ដង្កូវហ្វូងនិងដង្កូវមូស្លឹកនេះ…
សម្តេចធិបតី អនុញ្ញាតឱ្យនាយកអង្គការ សុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ) ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។ កម្ពុជា និង…
ព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា
ព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៊ី ណា
ស្រ្តីម្នាក់ជិះតាក់សុីពីសៀមប៉ាងមកឈប់ហើយលោតពីលើស្ពានសេកុងខេត្តស្ទឹងត្រែងមិនទាន់ដឹងថាស្លាប់ ឬរស់នូវឡើយទេ
« ព័ត៌មានបឋម» ៖ ស្រ្តីម្នាក់ជិះតាក់សុីពីសៀមប៉ាងមកឈប់ហើយលោតពីលើស្ពានសេកុងខេត្តស្ទឹងត្រែងមិនទាន់ដឹងថាស្លាប់ ឬរស់នូវឡើយទេ បន្សល់ទុកស្បែកជើង មួក និងទូរសព្ទ័នៅ១គ្រឿង កាលពីម៉ោង១១ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៤
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ២៧ថ្ងៃ អយ្យការទទួលចាត់ការសំណុំរឿងក្មេងទំនើង ចំនួន ១៧៨ ករណី មានជនសង្ស័យចំនួន ១០៨៩ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៥៧ នាក់ ពីថ្ងៃទី២៣ ខែឧសភា ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថាក្នុងរយះពេល ២៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១៧៨ ករណី ដែលមានជនសង្ស័យចំនួន ១០៨៩ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧៥៧ នាក់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌…
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចូលរួមរបស់កម្ពុជា ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ផ្តួចផ្តើមដោយឯកឧត្តម Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នក ស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជាចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួប ចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយឯកឧត្តម Jean-Marc Berthon និងកិច្ចជំនួប ជាមួយ ឯកឧត្តម Jacques…
សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជន កម្ពុជា និងវៀតណាមត្រូវ ចងចាំឱ្យបានច្បាស់លាស់គឺ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើម ឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាម ក្នុង បុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរថ្នាក់ដឹកនាំ និង ប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេសឡើងវិញ ។ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
ជនជាតិវៀតណាម៣៣នាក់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការឆ្លងដែននិងស្នាក់នៅធ្វើការងារខុសច្បាប់
(ភ្នំពេញ) ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៣នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀនបានប្រព្រឹត្តនៅប្រទេសវៀតណាម ។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ក្រុមជនជាតិវៀតណាមដែលបណ្តេញចេញ គឺបានទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម -ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងដោយដឹកចេញតាមរថយន្ត ៕
សិក្ខាកាមយោធាកម្ពុជា បញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី🇰🇭 🇷🇺 រយះពេល៦ឆ្នាំ
សិក្ខាកាមយោធាកម្ពុជា បញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី🇰🇭 🇷🇺 រយះពេល៦ឆ្នាំ