ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះ រៀបចំឡើងដោយសមាគមសហគ្រិនវ័យ ក្មេងកម្ពុជា ដោយមានការអញ្ចើញចូលរួមជាកិត្តិយស ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាគម…
កាស៊ីណូ៧៧៧និងសមត្ថកិច្ចនៅច្រកស្វាយអាង៉ោងរស់ដោយសារជនជាតិវៀតណាមចូលលេងល្បែង
កាស៊ីណូ៧៧៧នៅច្រកព្រំដែនស្វាយអាង៉ោងស្ថិតក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនមួយនេះត្រូវគេប្រាប់ថា បានរស់យ៉ាងសុខ សាន្តសព្វថ្ងៃនេះមដោយសារតែជនជាតិវៀតណាមចូល លេងល្បែងក្នុងការស៊ីណូខាងលើ។ កាស៊ីណូនេះមានល្បែងស៊ីសងច្រើនប្រភេទ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមាន់ជល់រស់តែម្ដង។ គេសង្កេតឃើញថា កាស៊ីណូយីហោ៧៧៧ បានកំពុងបើកឱ្យពលរដ្ឋខ្មែរ និងវៀតណាមឆ្លងដែនចូលទឹកដីខ្មែរដែលខ្លះមានប៉ាស្ព័រ ខ្លះអត់ ឆ្លងដែនចេញមកចូលលេងល្បែងស៊ីសងនៅ casino ៧៧៧ យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរ ជាពិសេសសមត្ថកិច្ចនៅច្រកព្រំដែនត្រូវគេរាយការណ៍ថា មានការពាក់ព័ន្ធជាមួយនឹងអំពើ ពុករលួយតាមរយៈការបើកបារ៉ាស់ឱ្យជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែងក្នុងការស៊ីណូនេះ។ ពួកអ្នកឆ្លង ដែនជនជាតិវៀតណាមទាំងនេះ ត្រូវបង់ប្រាក់ឲ្យមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្នុងម្នាក់៣ម៉ឺនរៀល។ បើតាមប្រជាពលរដ្ឋក្បែរនោះ បានឱ្យដឹងថា កាស៊ីណូ ៧៧៧ មានអ្នកចូលលេងភ្នាល់ដាក់លុយសុីសងខុស ច្បាប់ដូចជា ជល់មាន់,…
អធិការនគរបាលស្រុកជល់គីរីឡើងកាន់តំណែងបានបីខែចងកធ្វើសម្លាប់ខ្លួន….
ខេត្តកំពង់ឆ្នាំង ៖ លោកអធិការនគរបាល ស្រុកជលគីរី ដែលទើបតែឡើង កាន់តំណែង ថ្មីៗបានរយៈពេលជាង ៣ខែ បានសម្រេចចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិតដោយ ចង ក សម្លាប់ខ្លួន។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ប្រភពនៅទីនោះបានឱ្យដឹងថា លោកអធិការនគរបាលស្រុកជលគិរី ដែលបានសម្រេចចិត្តធ្វើអត្តឃាតនោះ មានឈ្មោះ ណែម…
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥៖
រថយន្តដឹកអ្នកដំណើរជាគ្រូ-សិស្ស ចំនួន៦៨នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំគិរីរម្យ តែមិនប៉ះពាល់ដល់ជីវិតនោះទេ
ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកអ្នកដំណើរ ប្រភេទទេសចរណ៍១គ្រឿងជាគ្រូនិងសិស្សចំនួន៦៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើឧទ្យានជាតិព្រះកុសុមៈ «គិរីរម្យ» កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារតែនៅពេលចុះត្រឡប់មកវិញរថយន្តមានបញ្ហាដាច់ហ្វ្រាំង តែយ៉ាងណាហេតុការណ៍នេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរឡើយ គ្រាន់តែអ្នកបើកបរនិងជំនួយការអ្នកបើកបរ (ព្រូឡាន) សរុប២នាក់រងរបួសធ្ងន់-ស្រាល។ បើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ករណីរថយន្តទេសចរណ៍ជួបគ្រោះថ្នាក់នេះ ក្នុងពេលកើតហេតុ ពោលគឺនៅពេលចុះត្រឡប់មកវិញ រថយន្តមានបញ្ហាដាច់ហ្វ្រាំង ហើយបានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដើមឈើនៅចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ នៃខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈ «គិរីរម្យ» ភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីដឹងព័ត៌មាននេះ…
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ឧក្រិដ្ឋជនវៀតណាម១២នាក់ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិន
(ភ្នំពេញ)៖ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំសហការបង្ក្រាបដោយជោគជ័យ ជាមួយការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន១២នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួល បណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច…
ចៅហ្វាយស្រុកបញ្ជាដាច់ខាតឲ្យលោកអធិការកសាងឯកសារបញ្ជូនទៅតុលាការ ទោះបី លោក ឌឹម សំរិត អធិការរងស្រុកលើកដែក ចង់ដោះលែងមេទីតាំងល្បែងអនឡាញខុសច្បាប់នៅភូមិព្រែកតូច
ខេត្តកណ្ដាល៖ បន្ទាប់ពីពលរដ្ឋបានប្ដឹងទៅកាន់ផេកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលអំពីករណីល្បែង ស៊ីសងអនឡាញនៅភូមិព្រែកតូច ឃុំព្រែកដាច់ បិទហើយបើកវិញនោះ ធ្វើឲ្យសមត្ថកិច្ចនគរបាលស្រុក ចុះប្រតិបត្តិការបង្ក្រាប។ ប៉ុន្តែបានមួយដង្ហើមចង្រិតក៏ដំណើរការឡើងវិញ។ ពលរដ្ឋសរសេរនៅលើផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលថា «សួស្ដីបងផ្ទះបេីកមាន់អនឡាញដែរខ្ញុំប្រាប់ខាងបងលេីកមុននឹងបិទបាន២ ថ្ងៃ បេីកលក់វិញដដែលដូចអត់មានខ្លាចអីសោះនឹងបង ទីតាំងបេីកមាន់ជល់អនឡាញកន្លែងផ្សេងគេបិតអស់ហេីយ នៅតែផ្ទះពូទ្រីភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្ដកណ្ដាលនឹងទេទីតាំង គាត់ប្តឹងហេីយបិតតែ២ថ្ងៃទេបេីកមាន់ជល់តាមអនឡាញធម្មតាម៉ានថ្ងៃមុនខ្ញុំឃេីញចៅ ហ្វាយស្រុកប្រកាសឲ្យបិតហ្នឹងតែទីតាំងគាត់អត់បិទទេ»។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមដោយមានការចង្អុលបង្ហាញពីលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯក ភាពភាពរដ្ឋ បាលស្រុកលើកដែក លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកបានបញ្ជឱ្យផ្នែកជំនាញ…
ហាងកាហ្វេឃ្រូសំរោងស្ថិតនៅភូមិព្រែកសំរោង២សង្កាត់តាខ្មៅ សាងសង់សំណង់រឹងមាំចូលមាត់ទន្លេបាសាក់
រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំ ជាប់មាត់ទន្លេបាសាក់ឋិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយទាក់ទាញបានយុវជន-យុវនារីជាច្រើន ឲ្យចូលមកទទួលទានកាហ្វេជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះបានសង់សំណង់ថ្មរឹងមាំចូលមាត់ទន្លេបាសាក់ យ៉ាងធំជ្រងោលៗ។ ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា ឃ្រូសំរោងដែលបានសាងសង់សំណង់រឹងមាំ ហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល ៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំ ការ ពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំង ស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។ នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេ អាចមានមួយចំនួន ជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។ យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរ មាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។ លោកជៀម…
តាន់ គឹមសួរ រកឃើញថា ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី នៅខេត្តព្រះវិហារបំពានលក្ខខណ្ឌដែលរដ្ឋាភិបាលបានដាក់ជូនស្ទើរតែទាំងស្រុង
យោងតាមហ្វេសប៊ុកផេក Tan kimsour សរសេរថា «ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី នៅខេត្តព្រះវិហារបានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)»។ លោកសរសេរបន្តទៀតថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ខ្ញុំ បាទចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិនេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុម ហ៊ុនមិនបានអនុវត្តអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ ឲ្យ៖ ១/ មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិន បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់…