សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញ លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (០៧ .០១ .១៩៧៩ ០៧.០១.២០២៥)

បទវិចារណកថា៖ ថ្ងៃជ័យជម្នះ ៧ មករា សច្ចធម៌ប្រវត្តិសាស្រ្តដែលមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ

នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីកង ទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលដល់ក្រុងភ្នំពេញ និងយកឈ្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម បន្ទាប់ពីបើកការវាយប្រហារជាច្រើនថ្ងៃចេញពីស្រុកស្នូល ខេត្តក្រចេះ។ គឺនៅថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩នេះហើយដែលបានក្លាយជាមរតកប្រវត្តិសាស្រ្តដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ជំនាន់ គួរចងចាំ ដោយមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ បើទោះបីជាកើតមិនទាន់ក្តីសម័យកាលនោះក្តី។ គិតមកត្រឹមថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ៤៦ឆ្នាំគត់ ​នៃការដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានចាត់ទុកជាសម័យ កាលដ៏ខ្មៅងងឹតបំផុត…

ចាក់ទៀតហើយ ! លុបទន្លេទៀតហើយ ! ទន្លេមេគង្គលើនៅស្រុកត្បូងឃ្មុំ រងគ្រោះព្រោះតែច្បាប់មិនបានការពារឲ្យរឹងមាំ..

*ច្បាប់ធូរលុងឬការមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ? ទើប បានជាបន្តមានអ្នកប្រព្រឹត្តលួចចាក់ដីលុកទន្លេមេគង្គ មាត់ទន្លេមេគង្គនៅចំណុចភូមិទន្លេខាងជើង ឃុំទន្លេបិទស្រុក-ខេត្តត្បូងឃ្មុំ កំពុងប្រឈមនឹងហានិភ័យ ដោយការចាក់ដីធ្វើរបងព័ទ្ធជុំវិញយ៉ាងស្អាតបាត ស្របពេលដែលអាជ្ញាធរជំនាញស្រុកត្បូងឃ្មុំ ទើបតែឃើញហើយចុះហាមឃាត់ នៅពេលដែលប្រជាពលរដ្ឋនិយាយថា “អង្ករក្លាយជាបាយ”ទៅហើយនោះ តើគួរជះចោលដែរ ឬយ៉ាងដូចម្ដេច? យ៉ាងណាក៏ដោយ”អង្ករដែលក្លាយជាបាយ” ជាច្រើនឆ្នាំងមកហើយដែលត្រូវ”ជះចោល”។ មហាជនធ្វើដំណើរលើស្ពានគីហ្សូណា ចេញពីទីរួមខេត្តកំពង់ចាមឆ្លងចូលខេត្តត្បូងឃ្មុំនៅខាងស្តាំដៃ ប្រាកដជាឃើញការចាក់ដីសាងសង់ធ្វើរបងរំលោភបំពាន ចូលក្នុងទន្លេមេគង្គលើនេះជាមិនខាន។ ទីនោះ នៅចំណុចភូមិទន្លេបិទជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដែល មានការចាក់ដីរំលោភលើចំណីទន្លេ និងមានធ្វើរបងថ្មព័ទ្ធជុំវិញយ៉ាងរឹងមាំមិនដឹងថា មានការអនុញ្ញាតច្បាប់ឬយ៉ាងណានោះទេ?។ ប្រភពដកស្រង់ការឱ្យដឹងរបស់លោកមេឃុំទន្លេបិទ មកបញ្ជាក់ថា ការចាក់ដីនេះមានឈ្មោះលោកឧកញ៉ាប៊ុន…

អាជ្ញាធរស្រុកស្រែអំបិល,ក៏ដូចជារដ្ឋបាលខេត្តកោះកុងស្ងៀមសូន្យឈឹងករណីឈ្មួញចាក់ដីលុបសមុទ្រនៅខេត្តកោះកុង

(ខេត្តកោះកុង ) ៖ ធម្មតា! ធម្មតា! បើទោះបីជាប្រជាពលរដ្ឋលើផ្ទៃប្រទេស ជាពិសេសអ្នកស្រុកស្រែអំបិល ក៏ដូចជាមន្ត្រីរាជការ,ប្រជាពលរដ្ឋនៅខេត្តកោះកុង ភ្ញាក់ផ្អើលយ៉ាងណាក៏ ដោយក៏មន្ត្រីស្រុកស្រែអំបិល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកោះកុង ធ្វើដូចជាមិនដឹងរឿង ករណីដែលឈ្មួញចាក់ដីលុបព្រែកនៃដៃសមុទ្រ។ រីឯឈ្មួញក៏ចេះតែដំណើរការចាក់ដីលុបសមុទ្រ ជាធម្មតាដូចគ្មានរឿងអ្វីកើតឡើងបើទោះបីជាទង្វើនេះខុសនឹងច្បាប់ក៏ដោយ។ ប្រភពរាយការណ៍ថា ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលបាននិងកំពុងត្រូវពួកឈ្មួញអ្នកមានអំណាច, មានលុយចាក់អាចម៍ដីរំលោភបំពាន យកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងថា សកម្ម ភាពរថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង បានបន្តដឹកបន្ត កន្ទុយគ្នាចាក់ចូលចំណីព្រែកចំណុចពយទី ក្រោមរូប…

គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសរំលេចឲ្យដឹងថា គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប ត្បិតអ្នកធ្លាប់មកចូលមានត្រឹមតែ១២%ប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាព សន្និសីទសារព័ត៌មាន ស្ដីពី ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ (8th Angkor Ultra-Trail) ឆ្នាំ២០២៥ ដែលគ្រោងធ្វើនាថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការNOCC ។…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការងារបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤ លើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្ត នៅសាលប្រជុំ កង ហ៊ាង អគារសាលាខេត្តកំពង់ស្ពឺ។ និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកជំទាវ ម៉ែន សុីនួន…

មន្ត្រីជំនាញកម្ទេចឡធ្យូងចំនួន៤ឡ និងរុះរើខ្ទមចំនួន ២ខ្ទម

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន០២ខ្ទម៕

អង្គការ USAID មរតកបៃតង បង្ហាញសត្វត្រដក់តូច អបអរសាទរ ទិវាសត្វស្លាបជាតិ ឆ្នាំ២០២៥ នៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ) ៖មន្រ្តីអង្គការ USAID មរតកបៃតង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អង្គការរបស់យើងបានអបអរសាទរ ទិវាសត្វស្លាបជាតិ ឆ្នាំ ២០២៥ បានបង្ហាញនូវប្រភេទសត្វស្លាបដ៏ស្រស់ស្អាត ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីជម្រករបស់ពួកវា ។ សត្វត្រដក់តូច ជាសត្វស្លាបដ៏គួរឱ្យស្ញប់ស្ញែងជាងគេ និងប្រភេទសត្វជាច្រើនទៀតដែលរស់នៅក្នុងជម្រកជីវចម្រុះនេះ ប្រភេទសត្វទាំងនេះមានសារៈសំខាន់ក្នុងការថែរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបរបស់កម្ពុជា។ USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាបទាំងនេះ តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រើនទៀត។ អង្គការ USAID…

នគរបាលឃាត់អ្នកបើករថយន្ត LEXUS RX330 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យ ឈ្មោះ ដាវីឌ ប្ញទ្ធិរុទ្រ តារាចម្រៀងស្លាប់

(ភ្នំពេញ) ៖ នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ត lexus rx 330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់។ គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា…

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញរបាយការណ៍ពីការស៊ើបអង្កេតករណីមន្ត្រី៣នាក់នៅខេត្តតាកែវពាក់ព័ន្ធនិងអំពើពុករលួយ

(ភ្នំពេញ) ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយ ទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។ កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ហើយយោធិននៃកងរាជអាវុធហត្ថ ត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរពត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។ ជាក់ស្តែង កងរាជអាវុធហត្ថ បានស៊ើបអង្កេតស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀន…

You missed