(ភ្នំពេញ) ៖ ​ក្រោយពីទទួលបានជោគជ័យ​
ចំពោ ដោយមេដាយ​មាស​១​ និង​សំរឹទ្ធ​ពីរ​គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួត​ទូក​​​នាគ​អន្តរជាតិ​នៅ​ប្រទេស​រុស្ស៊ី គឺ (International Dragon Boat Festival) ។ ក្រុមប្រតិភូកីឡាទូកកានូ​ និង​រ៉ូអ៊ីង​ក​ម្ពុជា បានធ្វើមាតុភូមិនិវត្តវិញមានហើយ ដោយមានការទទួលស្វាគមន៍យ៉ាងកកក្តៅកាលពីយប់ថ្ងៃទី២ខែកក្កដាឆ្នាំ២០២៤នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកកានូនិអ៊ីងកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក យិត ភីរ: ​អនុប្រធាន​សហព័ន្ធ ។

លោក​ យិត ភីរ:បាន​គួស​បញ្ជាក់​ថា «ភាព​ជោគជ័យ​នា​ពេល​នេះ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រុម​កីឡា​ករ​​​ទូកកានូ​ និង​រ៉ូអ៊ីង​ក​ម្ពុជា​។ យើង​ទៅ​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី​​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​វា​ជា​ការ​តេស្ដ​សមត្ថភាព​មួយ​ដ៏​មាន​សារសំខាន់​​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​កម្រិត​សមត្ថភាព​របស់​​យើង​​នៅ​កម្រិត​ណា​ ដើម្បី​ងាយ​ស្រួល​ឲ្យ​យើង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ពិសេស​នោះ​គឺ​ស្វែង​រក​ចន្លោះ​ប្រហោង​ដើម្បី​បំពេញ​ក្នុង​គោលដៅ​​ធំ​គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រជែង​មេដាយ​ជូន​ជាតិ​ឲ្យ​បាន​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នា​ឆ្នាំ​ក្រោយ​ដែល​ធ្វើ​នៅ​ថៃ​​នេះ​»។

​លោក​អនុ​ប្រធាន​បាន​បន្ថែមថា ភាព​ជោគជ័យ​នា​ពេល​នេះ​ដែរ​ក៏​បាន​មក​ពី​ការ​យក​ចិត្ត​​ទុក​ដាក់​ពី​ថ្នាក់​ដឹក​នាំ​ពិសេស​នោះ​គឺ​ឯក​ឧត្ដម​​អភិសន្តិបណ្ឌិត​ ស សុសុខ ប្រធាន​សហព័ន្ធលោក​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​​កីឡាករ​ទូក​កានូ និង​រ៉ូអ៊ីង កម្ពុជា​មាន​សកម្មភាព​ប្រកួត​ឲ្យ​បាន​​​ច្រើន ​ពោល​គឺ​ស្ទើរ​តែ​គ្រប់​ព្រឹត្តិការណ៍​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើត​កម្រិត​បច្ចេកទេស និង​បទ​ពិសោធ​ប្រប្រកឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​មួយ​ដែល​​សហព័ន្ធ​បាន​កំណត់​។

គួរ​រម្លឹក​ថា​​ការ​​ប្រកួត​កីឡា​កីឡា​ទូកនាគអន្តរជាតិ (International Dragon Boat Festival) ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃទី២៧ ​ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ​ដោយ​មាន​ប្រទេស​ចូលរួម​សរុបចំនួន​០៩ ​មាន​ ម្ចាស់​ផ្ទះ​រុស្ស៊ី, កម្ពុជា, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌា អ៊ូបេគីស្ថាន, វៀតណាម និង ម៉ាឡេស៊ី។ ក្នុងនោះសហព័ន្ធ​កីឡា​ទូកកានូ និង​​រ៉ូអ៊ីង​​កម្ពុជា​​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក កីឡាករ​ទូកនាគ​កម្ពុជា ១៥រូប ជាទៅ​​លទលលទលទ្ធផលកម្ពជាឈ្នះបានមេដាយ​សរុប​ចំនួន​៣​គ្រគ្រឿង មេដាយមាស​១ និង​សំរឹទ្ធ​២​គ្រឿង​​ផង​ដែរ​៕ ​​​​​​​​​​​​​​​​​​

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *