ជំនួបនេះទោះបីជាព័រទុយហ្កាល់ មានប្រៀប និងឱកាសច្រើន ពេញ៩០នាទី នៅតែមិនអាចទំលុះរបាំងការពារស្លូវេនីបានទេ។ អ្វីដែលគួរឱ្យកត់សម្គាល់ នាទីបន្ថែមបង្គ្រប់ ៩០ បូក១៥ ព័រទុយហ្កាល់មានឱកាសបានបាល់ពិន័យ១១ម៉ែត្រ ពេលដែលខ្សែការពារបង្ក កំហុសលើ Jota តែការស៊ុតរបស់ Cristiano Ronaldo ត្រូវទះចេញដោយអ្នកចាំទីJan Oblak។ Ronaldo បានត្រឹមសោកស្តាយ និងស្រក់ទឹកភ្នែក។ ចប់ការប្រកួតម៉ោងធម្មតា៩០នាទី ក្រុមទាំងពីរស្មើគ្នា ០ទលើ០។

ការប្រកួតឈានដល់ពេលវេលាបន្ថែម (Extra Time) ១៥នាទី២ដង។ ព័រទុយហ្កាល់ នៅតែដាក់សម្ពាធ និងគ្រប់គ្រងបាល់ជាង៧០%  តែនៅតែមិនអាចរកគ្រាប់បាល់បាន។ ចប់ការប្រកួត ១២០នាទី បានត្រឹម ០ទល់០។

ដើម្បីសម្រេចក្រុមឡើង ការស៊ុតបាល់កាត់សេចក្តី ក៏បានកើតឡើង ហើយព័រទុយហ្កាល់ ក៏ធ្វើបានសម្រេច ៣ទល់០។

វគ្គ៨ក្រុមចុងក្រោយ ព័រទុយហ្កាល់ ត្រូវជួបបារាំង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *