Month: December 2024

នៅវេលាម៉ោង២០:០៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច ផ្លូវ៣៣BT ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ

នៅវេលាម៉ោង២០:០៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច ផ្លូវ៣៣BT ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង, ហាងលក់ទូរស័ព្ទចំនួន ០២ហាង អស់ទាំងស្រុង រួមទាំងទូរស័ព្ទ, គ្រឿងសម្ភារទូរស័ព្ទអស់មួយចំនួនធំ ហើយរាលដាលឆេះហាងលក់ទូរស័ព្ទចំនួន ០១ហាងខូចខាតដំបូល, ពិដាន និងឆេះរោលដល់ផ្ទះថ្មចំនួន ០១ខ្នង (ខូចខាតអស់១០%)។ នៅវេលាម៉ោង២១:៥០នាទីយប់ ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន…

ខ្មាំងកាំភ្លើងជិះម៉ូតូចុះបាញ់យ៉ាងសាហាវទាំងកណ្តាលយប់បណ្តាលឲ្យស្លាប់ជនបរទេសម្នាក់នៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដូចរឿងហុងកុងដោយសារខ្មាំងកាំភ្លើងមានគ្នាបីនាក់សង្ស័យជាជនបរទេសជិះម៉ូតូ១គ្រឿងឈប់ចុះបាញ់ប្រហារយ៉ាងសាហាវទៅលើម្ខាងទៀតជិះម៉ូតូដូចគ្នាមានគ្នា២នាក់បណ្តាលឱ្យម្នាក់ស្លាប់ពេលបញ្ជូនទៅពេទ្យនិងម្នាក់ទៀតរត់គេចផុតពីការបាញ់ប្រហារ។ ហេតុការណ័ដ៏សាហាវនេះកើតឡើងកាលពីវេលាម៉ោង ជាង៩យប់ថ្ងៃទី២៦ធ្នូ២០២៤ស្ថិតនៅលើផ្លូវក្នុងភូមិប៉ាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ខណៈដែលឮសម្លេងផ្ទុះជាប់គ្នាដូចគេដុតផាវតែមិនមែនបែបជាករណីផ្ទុះអាវុធពីអ្នកជិះម៉ូតូ១គ្រឿងម៉ាស៊ូមមើអុិច ជិះគ្នាបីនាក់ដោយពីរនាក់ជាអ្នកជិះពីក្រោយអ្នកបើកបានចុះហើយបាញ់ប្រហារយ៉ាងសាហាវជាច្រើនគ្រាប់ទៅលើអ្នកដែលកំពុងជិះម៉ូតូម្ខាងទៀតបណ្តាលឱ្យត្រូវតែម្នាក់ដេកស្តូកស្តឹងទៅលើផ្លួវក្នុងថ្លុកឈាមដោយឡែកម្នាក់ទៀតរត់គេចស្រែកអោយគេជួយជាភាសាថៃ។ ក្រោយការបាញ់ប្រហារហើយខ្មាំងកាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះក្រោយកើតហេតុត្រូវបានអ្នកដែលរត់គេចខ្លួនបាននាំជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យហើយក៏ស្លាប់នៅមន្ទីរពេទ្យ។ តាមប្រភពពីកន្លែងកើតហេតុនិយាយថា ករណីខាងលើជាករណីជនជាតិថៃនឹងជនជាតិថៃ ព្រោះពេលជនម្នាក់រត់គេចពីការបាញ់ប្រហារបានស្រែកឱ្យគេជួយជាភាសាថៃ។ ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយហ៊ុំព័ទ្ធទីតាំងទៅតាមជំនាញ៕

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤

សម្ពាធទាបដែលកើតនៅសមុទ្រចិនមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្ដប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

សេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន៖

កម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីម៉ាំងកែច្នៃ សំឡេងឮខ្លាំងរំខានដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ចាម÷កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើង ដែលជិះម៉ូតូ ប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំង នៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រេីង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ តាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ពេលនឡបានឃើញ ក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខ កំពុងជិះម៉ូតូដោយប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរោទិ៍លាន់រំពង…

លោកឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោកឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ក្នុងការ ទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី ២៦ធ្នូ ២០២៤នៅសាលារាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យិបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឲ្យិក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ ការលើកឡើងរបស់លោក ឃួង ស្រេងស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញក្នុងរយះពេលថ្មីៗនេះតាមមូលដ្ឋាន។ លោកអភិបាលរាជធានីភ្នំពេញបានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំនិងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជ អាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ៦ នាក់ ត្រូវបែងចែកគ្នាមើលឲ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ ។ ជាមួយគ្នានេះយើងត្រូវធ្វើឲ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ជាដើម ។ ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឪ្យបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់…

វិចារណកថា÷ការចូលរួមពីគ្រប់ភាគីទើបអាចទប់ស្កាត់កាត់បន្ថយបញ្ហាក្មេងទំនើងបាន

តើត្រូវប្រើវិធានការយ៉ាងដូចម្ដេចខ្លះ ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើងដែលកំពុងរីករាលដាលសព្វថ្ងៃនេះ? គេមិនអាចរកចម្លើយតែមួយ ដើម្បីដោះស្រាយបញ្ហានេះបានទេ។ ផ្ទុយទៅវិញមានតែការចូលរួមពីគ្រប់ភាគី ដែលជាកោសិកានៅសង្គម ទើបអាចធ្វើដំណើរឆ្ពោះទៅកាត់បន្ថយបញ្ហាហានិភ័យនៃយុវជនទំនើងទាំងនេះបាន។ វិធានការបន្ទាន់ គឺជាការអនុវត្តច្បាប់ឲ្យបានគ្រប់ ជ្រុងជ្រោយ,គ្រប់ពេលវេលា,គ្រប់ទីកន្លែង..ដោយមិនរើសអើងគ្រប់មនុស្ស,គ្រប់ពណ៌សម្បុរដែលរស់នៅលើផែនដីកម្ពុជា។ មិនអាចថាកូនអ្នកនេះ,កូនអ្នកនោះ.. នោះទេ។ សមភាពនៅចំពោះមុខច្បាប់ គឺជាបញ្ហាចម្បងដែលបង្ហាញអំពីយុត្តិធម៌សង្គមនោះ គ្រប់គ្នាប្រាកដជាដើររកផ្លូវត្រូវវិញបណ្ដើរៗ។ បញ្ហានៃការរីកកាន់តែច្រើន នៃប្រព័ន្ធទំនាក់ទំនងបានធ្វើឲ្យសមត្ថកិច្ចកាន់តែឈឺក្បាល។ ប៉ុន្តែការផ្ដល់មេរៀននៃការអនុវត្តច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជាគំរូសម្រាប់យុវជននៅ ក្នុងសហគមន៍ ក៏ដូចជាអ្នកជំនាន់ក្រោយបានឃើញនិងខ្លាចរអា។ ស្ថាប័នអនុវត្តច្បាប់ ត្រូវបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឬយោគយល់នោះឡើយ។ ឪពុកម្តាយអាណាព្យាបាល,សាលារៀន ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ…

ស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្ត ក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួននៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌នខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន…

ឯកឧត្តម នេត្រ ភក្ត្រា៖ ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន ១ ២២៩ ក្បាលដី នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង និងជាប្រធានក្រុមការងារ បានថ្លែងថាក្រោមដំបូលនៃសុខសន្តិភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិនេះបានធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត…

ឯកឧត្តម ប៉ែន បូណា ផ្តាំឲ្យអ្នកព័ត៌មានត្រូវប្រុងប្រយ័ត្នជ្រើសរើសប្រភពព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារក៏ដូចជាដាស់តឿនទៅកាន់ក្រុមអ្នកសារព័ត៌មាន និងអ្នកព័ត៌មានដែលបានផ្សាយព័ត៌មានពីក្រៅប្រទេសតាំងខ្លួនជាអ្នកព័ត៌មានឯករាជ្យ សូមឲ្យប្រយ័ត្នប្រយែងខ្ពស់សម្រាប់ប្រភពព័ត៌មានរបស់ខ្លួន ដោយសារ តែកន្លងមក ពួកគេផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់របស់ស្ថាប័នមួយចំនួន ធ្វើឲ្យមានការភាន់ច្រឡំ។ ការផ្ញើសារបស់ឯកឧត្តម ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យនេះ បន្ទាប់ពីឯកឧត្តមបានសង្កេតឃើញថាវិទ្យុបរទេសផ្សាយជាខេមរភាសាបានដកស្រង់ប្រភពអនាមឹកជាញឹកញាប់យកមកផ្សាយដោយគ្មានប្រភពច្បាស់លាស់យកមកចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាដែលខុសទៅនឹងវិជ្ជាជីវៈរបស់ខ្លួន។ ឯកឧត្តមប៉ែន បូណា បានមានប្រសាសន៍ថា ការផ្សាយព័ត៌មានសព្វថ្ងៃរបស់អ្នកព័ត៌មានមួយចំនួនពេលខ្លះបានយកករណីតូចមួយមកធ្វើការផ្សព្វផ្សាយដើម្បីពង្រីកឲ្យទៅជារឿងធំ ធ្វើឲ្យមានការភាន់ច្រឡំ និងអាក្រក់ពេញផ្ទៃប្រទេស ខណៈការធ្វើល្អស្ទើរតែ៩៩ភាគរយទៅហើយ តែមិនព្រមផ្សាយពីភាពល្អនោះទេ តែបែរជានាំគ្នាមកផ្សាយរឿងមិនល្អដែលជាចំណុចតូចមួយទៅវិញ។ នេះហើយជារឿងមិនមានការពិត និងអត់មានតុល្យភាព ។ “ប្រភពគឺខ្ញុំឃើញបណ្តាញផ្សាយព័ត៌មានមួយចំនួន ជាពិសេសអ្នកផ្សាយមកពីក្រៅប្រទេសតែម្តង…

You missed