ប៉ោយប៉ែត៖មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដូចរឿងហុងកុងដោយសារខ្មាំងកាំភ្លើងមានគ្នាបីនាក់សង្ស័យជាជនបរទេសជិះម៉ូតូ១គ្រឿងឈប់ចុះបាញ់ប្រហារយ៉ាងសាហាវទៅលើម្ខាងទៀតជិះម៉ូតូដូចគ្នាមានគ្នា២នាក់បណ្តាលឱ្យម្នាក់ស្លាប់ពេលបញ្ជូនទៅពេទ្យនិងម្នាក់ទៀតរត់គេចផុតពីការបាញ់ប្រហារ។
ហេតុការណ័ដ៏សាហាវនេះកើតឡើងកាលពីវេលាម៉ោង ជាង៩យប់ថ្ងៃទី២៦ធ្នូ២០២៤ស្ថិតនៅលើផ្លូវក្នុងភូមិប៉ាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ខណៈដែលឮសម្លេងផ្ទុះជាប់គ្នាដូចគេដុតផាវតែមិនមែនបែបជាករណីផ្ទុះអាវុធពីអ្នកជិះម៉ូតូ១គ្រឿងម៉ាស៊ូមមើអុិច ជិះគ្នាបីនាក់ដោយពីរនាក់ជាអ្នកជិះពីក្រោយអ្នកបើកបានចុះហើយបាញ់ប្រហារយ៉ាងសាហាវជាច្រើនគ្រាប់ទៅលើអ្នកដែលកំពុងជិះម៉ូតូម្ខាងទៀតបណ្តាលឱ្យត្រូវតែម្នាក់ដេកស្តូកស្តឹងទៅលើផ្លួវក្នុងថ្លុកឈាមដោយឡែកម្នាក់ទៀតរត់គេចស្រែកអោយគេជួយជាភាសាថៃ។
ក្រោយការបាញ់ប្រហារហើយខ្មាំងកាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះក្រោយកើតហេតុត្រូវបានអ្នកដែលរត់គេចខ្លួនបាននាំជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យហើយក៏ស្លាប់នៅមន្ទីរពេទ្យ។
តាមប្រភពពីកន្លែងកើតហេតុនិយាយថា ករណីខាងលើជាករណីជនជាតិថៃនឹងជនជាតិថៃ ព្រោះពេលជនម្នាក់រត់គេចពីការបាញ់ប្រហារបានស្រែកឱ្យគេជួយជាភាសាថៃ។
ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយហ៊ុំព័ទ្ធទីតាំងទៅតាមជំនាញ៕