ភ្នំពេញ ៖ លោកឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ក្នុងការ ទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី ២៦ធ្នូ ២០២៤នៅសាលារាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យិបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឲ្យិក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។

ការលើកឡើងរបស់លោក ឃួង ស្រេងស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញក្នុងរយះពេលថ្មីៗនេះតាមមូលដ្ឋាន។ លោកអភិបាលរាជធានីភ្នំពេញបានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំនិងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជ អាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ៦ នាក់ ត្រូវបែងចែកគ្នាមើលឲ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ ។ ជាមួយគ្នានេះយើងត្រូវធ្វើឲ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ជាដើម ។

ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឪ្យបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឲ្យបាន។ ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកំលាំងនៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ ទប់ ស្កាត់ក្មេងទំនើងឱ្យបានដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។

ក្នុងនោះលោកអភិបាលក៏បានណែនាំឲ្យិអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យនិងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើ បើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំង រដ្ឋនិងឯកជន។យើងអនុវត្តការទប់ស្កាត់បទល្មើសនានាគឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។

ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលរាជធានីភ្នំពេញដោយឡែកចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ទាំងសាលា រៀនរដ្ឋ ឬឯកជន ។ លោកជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតីលើកឡើងដោយឱ្យគណៈបញ្ជាការឯក ភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។

លោកឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែល គ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម ។

លោកឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជ អាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ ធ្នាប់សាធារណៈក្នុងឱកាសបុណ្យឆ្លងឆ្នាំនិងចូលឆ្នាំសកល២០២៥ខាងមុខ។មត្រូវប្រើយន្តការសង្កាត់ភូមិ មើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត។

លោកអភិបាលចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរក៏ត្រូវកំណត់ឲ្យិបានច្បាស់លាស់ដាក់ក្នុងកំរិតណាទីតាំងណាទំហំប៉ុណ្ណានិងត្រូវមានច្បាប់ត្រឹមត្រូវ។ជាមួយគ្នានេះត្រូវចលនាប្រជាពលរដ្ឋឲ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាពនៃកម្ពុជាក្នុងនោះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សំរាប់ពិធីនាថ្ងៃទី ២៩ ខែធ្នូ ខាងមុខជាបញ្ហាចាំបាច់បំផុតឲ្យកាន់តែបានល្អប្រសើរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed