ទីតាំងល្បែងអនឡាញមានកុំព្យូទ័រ៤ឈុត លួចបង្កប់ល្បែងអនឡាញខុសច្បាប់ មានបៀរ មាន់ជល់ និងឡូតូ នៅចំណុចផ្លូវ១០៥ ក្បែរមន្ទីរពេទ្យរុស្សី
(ភ្នំពេញ)៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្តដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះថា មានទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់ចំនួន២កន្លែងនៅចំណុចផ្លូវ១០៥ ក្បែរមន្ទីរពេទ្យរុស្សី នៅសង្កាត់ទួលទំពួង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកំពុងដំណើរការយ៉ាងរលូនដោយមានអតិថិជនជាច្រើនចូលលេង។ ប្រភពបានបន្តថា ទីតាំងខាងលើនេះ មានកុំព្យូទ័រ៤ ឈុត លួចបង្កប់ល្បែងអនឡាញខុសច្បាប់ មានបៀរ មាន់ជល់ និងឡូតូទៀតផង។ ទាក់ទិនករណីនេះ មហាជនស្នើសុំដល់អាជ្ញាធរមូលដ្ឋាន កម្លាំងប៉ូលិស និងកម្លាំងPMរាជធានីភ្នំពេញជួយចុះស្រាវជ្រាវនិងបង្ល្រាបឲ្យបានតឹងរ៉ឹងផង ដើម្បីភូមិ-ឃុំ/សង្កាត់៖ ១៖ គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ។ ២៖ គ្មានការផលិត…