ខេត្តរតនគិរី៖ កាលពីថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលរូបភាព និងវីដេអូខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រព័ន្ធ online មួយកន្លែងស្ថិតនៅក្នុងភូមិកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង និងនៅភូមិ៣ឃុំស្រែអង្គ្រង ស្រុកកូនមុំ ជិតក្បាលស្ពានស្រែពក ក្នុងផ្ទះលក់កាហ្វេរ ខេត្តរតនគិរី។ ប្រការនេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងអនឡាញ នៅក្នុងខេត្តរតនគិរីនៅតែបន្តកើតមានជាធម្មតាបើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងក៏ដោយ។

ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បិទបើកៗប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល។ ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន
បទបញ្ជានេះហាក់ដូចជាឃុបឃិត ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្រុងបានលុងនិងរដ្ឋបាលស្រុកកូនមុំ ដោយនៅតែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងអនឡាញ យ៉ាងសកម្មដដែល។ វាគ្រាន់តែជាការឃុបឃិតរវាងអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក-ឃុំជាមួយនឹងថៅកែល្បែង ស៊ីសងអនឡាញនោះតែប៉ុណ្ណោះ។ ការឃុបឃិតជាប្រព័ន្ធនៅតាមរដ្ឋបាលសាលាស្រុកកូនមុំនិងក្រុងបានលុង ក៏ដូចជាសមត្ថកិច្ចជំនាញមួយចំនួនទើបធ្វើឲ្យពួកគេនៅតែដំណើរការ។

នៅកណ្ដាលក្រុងបានលុងមានសេចក្តីរាយការណ៍ឲ្យដឹងថា បើទោះបីចាំមើលពីរូបភាពខាងក្រៅមិនឃើញមានល្បែងស៊ីសងអនឡាញដូចជាឆ្នោតឡូតូ ឬជល់មាន់ក៏ ដោយ ក៏មិនមែនមានន័យថា អាជ្ញាធរបានបង្ក្រាបទាំង ស្រុងនោះទេ។ ផ្ទុយទៅវិញល្បែងស៊ីសងដែលធ្លាប់បើកកន្លងមក គ្រាន់តែបានបិទទ្វារ ហើយទាក់ទងអតិថិជនរបស់ខ្លួនតាមអ៊ីនធឺណិត ហើយពួកគេអាចចូលលេងបានយ៉ាងស្រួល ដោយគ្រាន់តែបើកទ្វារបិទទ្វារមកវិញយ៉ាងស្ងាត់កំបាំង។ ប្រភពអ្នកញៀនល្បែងបានឲ្យដឹងថានៅទីក្រុងបានលុង គឺមានតែពួកថៅកែអនឡាញចាស់ៗនោះតែប៉ុណ្ណោះមិនមានអ្នកថ្មីទៅបើកទេ។

ប្រជាពលរដ្ឋស្នើទៅលោកអធិការក្រុងបានលុង ក៏ដូចជាលោកអធិការស្រុកកូនមុំ ពិនិត្យមើលករណីល្បែងស៊ី សងតាមអ៊ីនធឺណិត នៅក្នុងមូលដ្ឋានខ្លួននោះផង។ ប្រជាពលរដ្ឋមិនជឿថាលោកអធិការក្រុង និងអធិការស្រុកមិនបានដឹងនោះទេ។ ជាងនេះទៅទៀតប្រជា ពលរដ្ឋក៏សំណូមពរទៅលោកស្នងការនគរបាលខេត្ត រតនគិរី ពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយករណីល្បែងស៊ី សងអនឡាញដែលកំពុងលួចដំណើរការយ៉ាងស្ងាត់ ស្ងៀមនៅក្នុងមូលដ្ឋានទូទាំងខេត្តរតនគិរីនោះផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed