Month: October 2024

ស្រ្តីទី១កម្ពុជា៖ ប្រតិភូនាវាយុវជនត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងគុណតម្លៃជាតិទៅកាន់យុវជនអាស៊ាន-ជប៉ុន

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន មុនពេលចេញដំណើរទៅចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ចាប់ពីថ្ងៃទី៤…

ពិធីក្រុងពាលីសូមសេចក្តីសុខ ចម្រើន មុនពិធីបើកការប្រកួតកីឡាជាតិនិងកីឡាជាតិជនពិការជាផ្លូវ ការនាយប់ស្អែកនេះ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៩ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី «នៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ» ដើម្បីបួងសួងសូមសេចក្ដីសុខ មុនប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នាយប់ថ្ងៃទី៣០ ខែតុលាស្អែកនេះ ដែលប្រព្រឹត្តទៅ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានុងលោកជំទាវបណ្ឌិតពេជ ចន្ទមុនីហ៊ុន ម៉ាណែត ។ ការប្រកួតកីឡា ជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា…

ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រេចតែងតាំង ឯកឧត្តមបណ្ឌិត ថោង ខុន «ប្រធានកិត្តិយសអស់ ១ជីវិត ឬ Honorary Life President»

ផ (ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកជំរុញ មិងអភិវឌ្ឍវិស័យកីឡានិង ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍(SEAGF Council) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយមានថ្នាក់ដឹកនាំចលនាអូឡាំពិកគ្រប់បណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះក៏មានវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រឹចតែងតាំង ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានកិត្តិយសអស់…

អ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គម៖ បាតុកម្មដឹកនាំដោយក្រុមជ្រុលនិយមនៅក្រៅស្រុក ដោយគ្មានអ្នកចូលរួម គឺបង្ហាញពីការធ្វើនយោបាយឡុងចុង បាត់បង់ជំនឿពីពលរដ្ឋ

ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងថា ចលនាបាតុកម្មដែលគ្មានអ្នកចូលរួមនៅកូរ៉េខាងត្បូងដឹកនាំដោយលោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស បង្ហាញពីការបរាជ័យផ្នែកនយោបាយ បាត់បង់ជំនឿពីសំណាក់ពលរដ្ឋរស់នៅបរទេស និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស នៅកូរ៉េខាងត្បូង គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ។ លោកបណ្ឌិតបានពន្យល់បន្ថែមថា បាតុកម្មនេះគឺបង្ហាញពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុក ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅមានអ្នកចូលរួមតិចបំផុតមិនដល់៥០នាក់ផង…

ក្រុមការងារក្រសួងបរិស្ថាននិងរដ្ឋបាលស្រុកកែវសីមា ចុះពិនិត្យផ្ទៀងផ្ទាត់ចំណុចទីតាំងដីកាប់រានពីរូបភាពផ្កាយរណប និងដីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត

ខេត្តមណ្ឌលគិរី÷រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមការងារនាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ចូលរួមសម្របសម្រួលដោយលោកនាយករដ្ឋបាល ស្រុកកែវសីមា លោកប្រធាន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងមន្រ្តីឧទ្យានុរក្សាប្រចាំ ការនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងតំណាងអង្គការ WCS សរុបចំនួន ១៣រូប បានចុះទៅទីវាលដើម្បីពិនិត្យផ្ទៀងផ្ទាត់ចំណុចទីតាំងដីកាប់រានពីរូបភាពផ្កាយរណប និងដីដែលមន្រ្តីនគរបាលយុត្តិធម៌បានកសាងសំណុំរឿងអញ្ញាតជនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ស្ថិតនៅដែនជម្រកសត្វព្រៃកែវ សីមា ភូមិសាស្រ្តភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បន្ទាប់ពីការពិនិត្យទីតាំងផ្ទាល់និងបង្ហោះដ្រូន ក្រុមការងារបានពិនិត្យឃើញថា៖ ១-ដីដែលបានដាក់សំណុំរឿងទៅតុលាការ និងតុលាការបានចេញដីកាឱ្យមន្រ្តីនគរបាលយុត្តធម៌ធ្វើការស៊ើបសួរ ស្វែងរកអត្តសញ្ញាណជនសង្ស័យជំនួស ប៉ុន្តែដីកាប់រាននេះបានដាំដំឡូងរួចហើយទៀត ដូចនេះដែនជម្រកសត្វ ព្រៃកែវសីមា…

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៩ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២០ឈ្មោះត្រាមី (Trami) និងព្យុះទី២១ឈ្មោះកងរី (Kong-rey) នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា…

ពិធីរត់ភ្លើងគប់កីឡាជាតិនិងកីឡាជាតិជនពិការនឹងត្រូវចេញដំណើរនៅវេលាម៉ោង១៤ៈ០០នាទីរសៀលថ្ងៃទី៣០តុលា ពីខេត្តកណ្តាល ទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

យោងតាមសេចក្តីជូន របស់រដ្ឋបាលរាជធានីភ្នំបានឲ្យដឹងថា ការរត់ភ្លើងគប់ ដើម្បីអបអរសាទរពិធីបើកការប្រកួតកីឡាជាតិលើកទី៤និងកីឡាជសតិជនពិការលើកទី២នៅពហុកីឡដ្ឋានជាតិ ចាប់ពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ពីខេត្តកណ្តាល នទីតាំងចេញដំណើរ កន្លែងបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ។ ភ្លើងគប់កីឡាជាតិនិងកីឡាជាតិជនពិការនឹងត្រូវចេញដំណើរនៅវេលាម៉ោង១៤ៈ០០នាទីរសៀល ពីខេត្តកណ្តាល ទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅផ្លូវជាតិលេខ១ រហូតដល់ ផ្លូវបត់ស្តាំទៅកោះនរា ឆ្ពោះមកកោះពេជ្រ ចេញតាមស្ពាននាគភ្លោះ រហូតដល់រង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត មកមហាវិថីព្រះសុរាម្រឹត ឆ្ពោះមកមហាវិថីព្រះសីហនុ បត់ស្តាំមហាវិថីសម្តេចមុនីរ៉េត បត់ស្តាំចូលពហុកីឡដ្ឋាន ជាតិអូឡាំពិក។

អាជ្ញាធរជាតិអប្សរា សហការចូលរួមជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជា លើកទី២

ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរា សហការចូលរួមជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជា លើកទី២ ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំខាន់ៗទូទាំងប្រទេស។ ពិធីនេះនឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់កម្មវិធីនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នឹងមានការរៀបចំនូវសកម្មភាពមួយចំនួនដូចជា ពិធីបើកព្រឹត្តិការណ៍ ការតាំងពិព័រណ៍ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ កម្មវិធីកក្សាន្តជាមួយចម្រៀង នាំប្រពៃណីខ្មែរ ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ…

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺចែកអំណោយប្រជាពលរដ្ឋ ទីទ័លក្រជាង១០០គ្រួសារនៅក្នុងស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា អនុសាខាស្រុកភ្នំស្រួច និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០៦គ្រួសារ ក្នុងឃុំចំនួន ២ គឺឃុំដំបូករូង និងឃុំជាំងសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសនៃការសួរសុខទុក្ខនេះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ពលរដ្ឋភូមិប្រមោយមន្ទីរពេទ្យចោទមន្ត្រីសាលាស្រុកវាលវែងគំរាមកំហែងបណ្ដេញចេញដើម្បីយកដី

ពលរដ្ឋអ្នកភូមិ នៃភូមិឧបសម្ព័ន្ធប្រមោយមន្ទីរពេទ្យស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ច្រើនជាង១០គ្រួសារបានចោទមន្ត្រីសាលាស្រុកវាលវែង គំរាមកំហែងពួកគាត់ឲ្យចាកចេញពីលំនៅឋានដើម្បីយកដីធ្លីដោយសំអាងថា ពួកគាត់មកតាំងពីលំនៅខុស ច្បាប់។ ប្រជាពលរដ្ឋស្នើសុំ ទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចបវធិបតីហ៊ុនម៉ាណែត ពិនិត្យពិច័យចំពោះរឿង នេះគឺព្រោះថា វាហាក់ដូចជាការគំរាមកំហែងច្រើនជាងច្បាប់ទម្លាប់។ តំណាងប្រជាពលរដ្ឋប្រាប់អ្នកកាសែតថា មន្ត្រីសាលា ស្រុកវាលវែងឈ្មោះហង្ស ប៊ុនថន បានគំរាមកំហែងពួក គាត់ឲ្យចាកចេញពីលំនៅឋានដោយសំអាងថា ពួកគាត់ជាអ្នករស់នៅដោយខុសច្បាប់លើដីរបស់រដ្ឋ។ ដូច្នេះបើមិនចង់មានរឿងរ៉ាវវែងឆ្ងាយទេនោះ ត្រូវតែចាកចេញពីលំនៅដ្ឋានឬត្រូវផ្លាស់ប្ដូរទីលំនៅចេញដោយគេប្រគល់ដីធ្លីថ្មីសម្រាប់ចែកជូនពួកគាត់។ យ៉ាងណា ក៏ដោយប្រជាពលរដ្ឋទាំងនោះយល់ឃើញថា វាគ្រាន់តែការគំរាម កំហែងរបស់មន្ត្រីថ្នាក់ក្រោមនោះតែប៉ុណ្ណោះ ពីព្រោះពួក គាត់មិនបានឃើញមានច្បាប់ទម្លាប់ឬឬកម្លាំងថ្នាក់ជាតិចេញដោយរាជរដ្ឋាភិបាលនៅឡើយទេ។ នៅក្នុងភូមិឧបសម្ព័ន្ធដែលទើបបង្កើតថ្មីនេះអ្នកខ្លះបានមកតាំងទីលំនៅច្រើនជាង១០ឆ្នាំមកហើយ, ពោលគឺតាំងពីឆ្នាំ 2000 ជាង…

You missed