អភិបាលខេត្តកំពង់ស្ពឺព្រមានដកតំណែង ប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធនានាខិលខូចមួយចំនួនដែល ចាត់ទុកលោកជាតុក្កតានិងជាទីងមោង
(ខេត្តកំពង់ស្ពឺ)៖លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានដកតំណែង ប្រធានមន្ទីរ អនុប្រធាន អភិបាលក្រុង ស្រុក មន្ត្រីខិលខូចមួយចំនួនដែលចាត់ទុកលោកជាតុក្កតា និងជាទីងមោង ដែលទង្វើររបស់អស់លោកប្រព្រឹត្តកន្លងមក។ លោកអភិបាលខេត្តព្រមានបែបនេះគ្រាដែលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះ និងមានការ អញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការចូលរួមប្រមាណជិត៤០០នាក់នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានសង្កត់ធ្ងន់ថា÷ សូមកុំយកលោក មកធ្វើជាតុក្កតា ឬទីងមោងសម្រាប់លេងសើចឲ្យសោះ…