(ខេត្តកំពង់ស្ពឺ)៖លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានដកតំណែង ប្រធានមន្ទីរ អនុប្រធាន អភិបាលក្រុង ស្រុក មន្ត្រីខិលខូចមួយចំនួនដែលចាត់ទុកលោកជាតុក្កតា និងជាទីងមោង ដែលទង្វើររបស់អស់លោកប្រព្រឹត្តកន្លងមក។

លោកអភិបាលខេត្តព្រមានបែបនេះគ្រាដែលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះ និងមានការ អញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការចូលរួមប្រមាណជិត៤០០នាក់នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានសង្កត់ធ្ងន់ថា÷ សូមកុំយកលោក មកធ្វើជាតុក្កតា ឬទីងមោងសម្រាប់លេងសើចឲ្យសោះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងអស់លោក លោកស្រីអនុប្រធានមន្ទីរ  លោក លោកស្រីប្រធានការិយាល័យ មួយចំនួនទៀត ត្រូវពិនិត្យមើលនូវរាល់ឯកសារឡើងវិញមុននឹងដាក់ជូនឯកឧត្តមបណ្ឌិត ពិនិត្យសម្រេច មិនមែនធ្វើម្ដងហើយម្ដងទៀត ស្រេចតែនិងចិត្តនោះទេ។

លោកបណ្ឌិត មានប្រសាសន៍បន្តថា÷ ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរិទ្ធបន្តឹងច្បាប់ចរាចរណ៍ធ្វើឱ្យភូមិនីមួយៗឃុំសង្កាត់នីមួយៗជាតំបន់សគ្មានចរាចរណ៍គ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀន លុបបំបាត់ក្មេងទំនើងជាដើម។ ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តលោកនឹងដាក់វិធានការយ៉ាងតឹងរឹងចំពោះជនអគតិមួយចំនួនដែលញុះញង់បង្កចលាចលធ្វើឲ្យវឹកវរខូចសណ្ដាប់ធ្នាប់នៅក្នុងខេត្តត្រូវតែលុបបំបាត់ឲ្យទាន់ពេលវេលា និងប្រើរូបភាពផ្សេងៗត្រូវតែការពារឲ្យបាន។ ពាក់ព័ន្ធនឹងបញ្ហារំលោភបំពាន ការកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ដូចជាដីធ្លី ប្រទ្បាយបឹងបួ រអូរព្រែកត្រូវតែសិក្សាស្រាវជ្រាវដើម្បីវែកមុខយកមកព្រមានក្នុងករណីមិនរាងចាល  និងត្រូវដកចោលជាពិសេសមន្ទីរពាក់ព័ន្ធដូចជា÷ មន្ទីរធនធានទឹកនិងឧតុនិយម  មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ  និងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ។

លោកបន្តទៀតថា÷ បើយោងតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងត្រូវដាក់ចេញគោលការណ៍ផ្ដល់ដីសម្បទានសង្គមកិច្ចជួនប្រជាពលរដ្ឋណា ដែលពុំមានដីពិតប្រាកដដូចនេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារដីរបស់រដ្ឋដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលពុំមានដីពិតប្រាកដផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed