បន្ទាប់ពី​មាន​ករណី​បេីករថយន្ត​បំបុក​រួចហេីយ​បាញ់​រះទៅលេី​រថយន្ដ​ Mercedes Sclass នៅ​ខណ្ឌ​ដង្កោ​ កាលពីយប់​ថ្ងៃ​ទី​ ២៧​ សីហា​ ឆ្នាំ​ ២០២៤​ បណ្ដាល​ឲ្យ​មន្ត្រីនគរបាល​ម្នាក់​ស្លាប់​ ជនជាតិ​ចិន​ម្នាក់​រងរបួស​ និង​ជនជាតិ​ចិន​ម្នាក់​ទៀត​ត្រូវ​ក្រុម​ជនល្មើស​ចាប់​យកទៅ ជាមួយ​នោះ កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពាក់ព័ន្ធ​ ស្រាវជ្រាវតាមចាប់​ ជនល្មើស​ជនជាតិចិនបានចំនួន២នាក់​ នៅ​ឃុំស្រឡៅ​ ខេត្ត​ព្រះវិហារ​ ។ ដោយឡែក​ជនល្មើស​សេសសល់​ បាននាំជនរងគ្រោះ​ រត់​គេចខ្លួន​ ខណៈ​ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​អោយដឹងថា​ ជនជាតិ​ចិនដែល​ឃាត់ខ្លួន​បានចំនួន​ ២នាក់​ បាន​សារភាពថា​ ពួកខ្លួន​ទេីបចូល​មក​ស្រុកខ្មែរ​នៅ​ខែ​ កក្កដា​នេះទេ​ ដេីម្បី​ទទួលផែនការ​តាម​ចាប់​ជនរងគ្រោះ​ និង​សម្លាប់​មនុស្ស​ដែល​នៅ​ជុំវិញ​ជនរងគ្រោះ​ទាំង​អស់​ ។ តាមផែនការ​ពេល​ធ្វើ​សកម្មភាព​រួចហេីយ​ត្រូវ​គេចខ្លួន​ទៅ​ក្រៅប្រទេស​វិញ​ ដេីម្បី​គេចខ្លួន​ពីការ​ស៊េីបអង្កេត​ ។ ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​ទៀតថា​ ករណី​ឃាតកស៉ីឈ្នួលមកពីក្រៅ​ប្រទេស​ មាន​ច្រើន​ករណី​ហើយ​ ដែល​ធ្វើ​អោយ​សមត្ថកិច្ច​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed