(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានបេក្ខជនចំនួនអ្នកដាក់ពាក្យសរុបក្នុងប្រព័ន្ធ ២២០០ នាក់ទទួលពាក្យចាប់ពីថ្ងៃទី៣ ខែកក្កដា ដល់ថ្ងៃទី២ខែសីហាឆ្នាំ២០២៤ ។ សម័យប្រឡង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង៖ សាលាភូមិន្ទរដ្ឋបាល ។
ចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាត
៧២៩ នាក់ (ស្ត្រី ១៨៨ នាក់) បេក្ខជនមានពិការភាព ១០នាក់ ចំនួនដែលត្រូវជ្រើសរើស ៦ នាក់ (ជាក្របខណ្ឌប្រភេទ «ក»)។
ចំពោះមុខជំនាញដែលត្រូវជ្រើសរើស
• មន្ត្រីផ្នែករដ្ឋបាល៖ បរិញ្ញាបត្រច្បាប់២កន្លែង និងបរិញ្ញាបត្ររដ្ឋបាលសាធារណៈ១កន្លែង
• វិស្វករសំណង់ស៊ីវិល៖ បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល ១កន្លែង
• ស្ថាបត្យករ៖ បរិញ្ញាបត្រស្ថាបត្យកម្ម ១កន្លែង
• មន្ត្រីគ្រប់គ្រងបណ្តាញអ៊ីនធឺណិត៖ បរិញ្ញាបត្រព័ត៌មានវិទ្យា ១កន្លែង
វិញ្ញាសាប្រឡង ៖ វិញ្ញាសាសរសេរ ជំនាញ/ឯកទេស,
រយៈពេល២ម៉ោង (១០០ពិន្ទុ)
• វិញ្ញាសាពហុចម្លើយ៖ ភាសាអង់គ្លេស
រយៈពេល១ម៉ោង (៥០ពិន្ទុ)
• វិញ្ញាសាពហុចម្លើយ៖ ចំណេះដឹងទូទៅ រយៈពេល១ម៉ោង (១០០ពិន្ទុ) ចំណេះដឹងទូទៅពាក់ព័ន្ធមុខងារសាធារណៈគោលនយោបាយរបស់ ក្រមសីលធម៌វិជ្ជាជីវៈ, រាជរដ្ឋាភិបាល វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា, រដ្ឋបាលសាធារណៈ, អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា (៥០ពិន្ទុ) និង ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ (៥០ពិន្ទុ) ឯកទេស។
ចំពោះអត្ថប្រយោជន៍ការងារ៖ បេក្ខជនដែលប្រឡងជាប់ជាស្ថាពរនឹងបានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងនាយកដ្ឋាន រដ្ឋបាលបុគ្គលិក, នាយកដ្ឋានផ្លូវលំជនបទ និងនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ។
ជ័យលាភី នឹងទទួលបានក្របខណ្ឌប្រភេទ «ក» ៕