ខេត្តព្រះសីហនុ៖ អ្នកបំរើសេវាកម្មជូនភ្ញៀវ (អ្នករត់តុ ឬចាប់ទឹកកក) ដែលនៅក្នុងហាងម្លប់ស្បូវសៀមរាប បានលើកឡើងថា មន្ត្រី ប៉ូលិសម្នាក់ ដែលត្រូវស្ត្រីបម្រើការងារនៅក្នុងហាងខាងលើនេះដោយមានឈ្មោះ Ah Mey បានបង្ហោះសារចោទប្រកាន់មន្ត្រីប៉ូលិសម្នាក់ថា បានបបួលនាងទៅគេង ហើយនាងប្រកែកឬមិនព្រមទៅ រួចក៏ជុះនោមដាក់រូបនាងនោះ គឺជារឿងមិនពិតទេ ព្រោះពួកគាត់ ដែលនៅចាប់ទឹកកក ឬហូបចុជុំគ្នានោះ មិនបានឃើញបុរសជាមន្ត្រីប៉ូលិសម្នាក់នោះ ប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់នោះឡើយ។

ហើយសាក្សីទាំងនោះប្រាប់មកដូចៗគ្នាថា ផ្ទុយទៅវិញ មន្ត្រីប៉ូលិសរូបនោះជាមនុស្សសាមញ្ញរួសរាយរាក់ទាក់ ហើយមានទឹកចិត្តល្អ និងមិនដែលចេះប្រកាន់មើលងាយមនុស្សនៅជុំវិញខ្លួនទេ ដែលធ្វើការងារជាអ្នករត់តុ ឬបំរើការងារផ្សេងៗនៅតាមហាងនោះទេ ហើយបុគ្គលិកបំរើការងារនៅហាងម្លប់ស្បូវសៀមរាប និងមិត្តភ័ក្រ ដែលចូលរួមហូបអាហារជុំគ្នា ជាមួយកញ្ញា Ah Mey នៅហាងម្លប់ស្បូវសៀមរាប បានអះអាងថា ការចោទប្រកាន់របស់កញ្ញា Ah Mey ទៅលើមន្ត្រីប៉ូលិសខាងលើនេះ គឺជារឿងមិនពិតនោះទេ ហើយករណីនេះអាចនាំឱ្យសាធារណៈជន ជាពិសេសថ្នាក់ដឹកនាំយល់ច្រឡំ ដោយនាំឱ្យប៉ះពាល់ដល់កិត្តិយស របស់គាត់យ៉ាងធ្ងន់ធ្ងរ។

ដោយចំណែកមន្ត្រីប៉ូលិស ដែលរងការចោទប្រកាន់របស់ស្ត្រីខាងលើនេះបានមានប្រសាសន៍ថា រូបគាត់មិនបានធ្វើសកម្មភាព អសីលធម៌ដូចការចោទប្រកាន់ របស់ប្អូនស្រី Ah Mey នោះទេ ព្រោះរូបគាត់ជាមនុស្សមានការងារ មានសេចក្តីថ្លៃថ្នូរ មានកិត្តិយស ហើយក៏មិនដែលមានរឿងអាស្រូវនោះដែរ ដោយកន្លងមក ក្នុងនាមមន្ត្រីរូបនេះ បានថ្លែងថា ករណីចោទប្រកាន់របស់ប្អូនស្រី Ah Mey រូបគាត់មិនចង់ធ្វើការបកស្រាយឱ្យវែងឆ្ងាយ ឬមិនចង់យកចាញ់ឈ្នះជាមួយប្អូនស្រីនោះទេ ក៏ប៉ុន្តែលោកសោកស្តាយ ក្រោយបញ្ចប់ការជួបជុំហូបចុក គឺរូបគាត់ មិនទាន់បានឱ្យលុយធីបភ្លាមៗ ទៅប្អូនស្រី Ah Mey នោះទេ ដោយបានផ្តល់លុយធីប ទៅតាមរយៈមេការ ឬមិត្តភ័ក្រ របស់ប្អូនស្រី Ah Mey ហើយយ៉ាងណាក៏ដោយចុះ លោកស្នើសុំការយោគដល់សារធារណៈជន ដោយក្តីអនុគ្រោះ និងសូមកុំមានការយល់ច្រឡំចំពោះរឿងនេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *