រុស្ស៊ីនិងចិន បង្ហាញចក្ខុវិស័យរួមសហប្រតិបត្តិការអឺរ៉ាស៊ី ប្រឆាំងឥទ្ធិពលលោកខាងលិច
(អាស្តាណា) ៖ កាលពី ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបង្ហាញចក្ខុវិស័យរួមមួយសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅអឺរ៉ាស៊ី ដោយផ្តោតលើសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក SCO ដើម្បីទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅ និងដោះ ស្រាយបញ្ហាប្រឈមក្នុងតំបន់។ លោក…