(ភ្នំពេញ) ៖ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករាឆ្មុកបង្ក្រាប់ទីតាំងល្បែងស៉ីសងមួយកន្លែង ប្រភេទជល់មាន់អនឡាញ និងបៀក្រាត ដោយដកហូតបានវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្ស៨នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់លោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ឆ្មុកចុះបង្ក្រាប់ជាក់ស្ដែងតែម្ដង នៅទីតាំងល្បែងស៉ីសងចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។