( ខេត្តព្រះសីហនុ) ៖សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤ មានទូកនេសាទមួយគ្រឿងបានលិចក្នុងសមុទ្រចន្លោះកោះថ្មីនិងកោះសេះ ដោយសារជួបខ្យល់កន្ត្រាក់បក់បោក និងរលកខ្លាំង ដោយទូកនោះ ជាប្រភេទទូកអូស ពណ៌ត្រួយចេកចាស់ ប្រវែងបណ្តោយ ១២ម៉ែត្រ ប្រវែងទទឹង ២.៨ម៉ែត្រហើយនៅលើទូកនេសាទមានមនុស្សចំនួន ៣នាក់។

ជនរងគ្រោះ ទី១ ឈ្មោះ ពេជ វី ភេទប្រុស អាយុ ៤៥ឆ្នាំ ទី២ ឈ្មោះ យ៉ិន ណិត ភេទប្រុស អាយុ ៣២ឆ្នាំ និងទី៣ ឈ្មោះ ទើប ផៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅហេតុការណ៍នេះដែរ បណ្តាលឱ្យបាត់បង់សម្ភារៈនៅលើទូកដូចជា ទូរស័ព្ទចំនួន ៣គ្រឿង ,ផែនទីចំនួន១, តេអូរចំនួន១គ្រឿង, មងអូស១ដៃ, លុយមួយលានរៀល ប៉ុន្តែមិនបណ្តាលឱ្យ
មានមនុស្សបាត់បង់ជីវិតនោះឡើយ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed