ខេត្តស្វាយរៀង៖ ជនជាតិនីហ្សេរីយាម្នាក់ ត្រូវបានសមត្ថកិច្ចកម្លាំងជំនាញផែនការងារប្រ ឆាំងគ្រឿងញៀន បញ្ជូនទៅ តុលាការពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននៅស្រុកស្វាយទាប។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន បានឲ្យអ្នកសារព័ត៌មានដឹងនារសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៤នេះថាជនសង្ស័យ ជនជាតិនីហ្សេរីយា ឈ្មោះ MADU DANIEL SOPURU អាយុ២៩ឆ្នាំ
។
ប្រភពបន្តថាដោយអនុវត្តតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣០នាទីយប់នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសហការរវាងផែនជំនាញ និងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុក។
ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យនិងដកហូត យកវត្ថុតាង សារធាតុញៀនប្រភេទហេរ៉ូអុីន ទម្ងន់សុទ្ធ៦៩៥៤,៦៨ក្រាម, សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ២៨៦៨,០៩ក្រាម, លិខិតឆ្លងដែន១ក្បាល, ទូរស័ព្ទដៃ២គ្រឿង, កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន១ផងដែរ ៕