ធ្វើសកម្មភាពយកដុំថ្មគប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ហឿន សុជាតិ រងរបួសបែកក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង៧និង៥០នាទី នៅចំណុចភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងបានឃាត់ជនសង្ស័យ ចំនួន០៤ នាក់ ១.ឈ្មោះ ងិន ឆាយ វារិទ្ធ អាយុ១៥ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២.ឈ្មោះ មិត្ត សុឈី អាយុ១៩ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៣.ឈ្មោះ តារា សំណាង អាយុ១៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៤.ឈ្មោះ គឿន ឆៃយ៉ា អាយុ១៥ឆ្នាំ រស់នៅភូមិ ព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ បានយកមកសាកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជន សង្ស័យឆ្លើយសារភាពថា បក្ខពួកខ្លួនមានគ្នា១០នាក់ ជិះម៉ូតូ៥គ្រឿង ពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះពិតមែន មូលហេតុដោយសារតែក្រុមខ្លួននិងក្រុមជនរងគ្រោះបានរាំឌឺដងគ្នាតាមតឹកតុក Tik Tok ។

បច្ចុប្បន្នជនសង្ស័យ៤នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed