ខេត្តមណ្ឌលគិរី÷សិស្សសាលាមួយក្រុមបើកបរ វ៉ាជែងខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុកនឹងរថយន្តកែច្នៃមួយគ្រឿងបណ្ដាលឲ្យ ក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីដឹកតាមរថយន្តទៅដល់មន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរីនិងម្នាក់ទៀតកំពុងតែថិតក្នុងការ សង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យគន្ឋបុប្ផាដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ រសៀលថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៤ត្រង់ចំណុចផ្លូវកោងមួយកន្លែងដែលស្ថិតក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់បានឲ្យ ដឹងថាបជនរងគ្រោះ ទី១មានឈ្មោះ ភី សោភ័ណ ភេទ ប្រុសអាយុ១៥ឆ្នាំមុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិពូទុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី(ស្លាប់) ពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្ត និងទី២ ឈ្មោះ ស្រុីន ជីឆ័ង ភេទប្រុស អាយុ១៤មុខរបរសិស្សមានទីលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញដើម្បីសង្រ្គោះជីវិត។

ដំបូងឡើយមុនពេលកើតហេតុ គេឃើញជនរងគ្រោះចេញពីសាលាដោយបើកបរ១ក្រុម មានម៉ូតូ៣គ្រឿង ដែលម៉ូតូ១គ្រឿងមានគ្នា២នាក់។ ពេលបើកបរមកដល់ចំណុចកើតហេតុជនរងគ្រោះក៏បានវ៉ាជែងគ្នា ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តកែច្នៃដែលបើកបរបញ្ច្រាសទិសគ្នា កៀបជាប់នៅក្រោមរថយន្ត។ភ្លាមនោះ មិត្តភក្តិដែលជាសិស្ស ក៏បានដឹកអ្នករបួសទៅមណ្ឌលសុខភាពមេម៉ង់ ដោយឃើញអ្នករបួសមានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ជូជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី តែជា អកុសលពេលទៅដល់មន្ទីរពេទ្យបាន១សន្ទុះ ជនរង គ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។ រីឯជនរងគ្រោះម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផានារាជធានីភ្នំពេញ។

បច្ចុប្បន្នវត្ថុតាង មន្ត្រីជំនាញបានវាស់វែងនិងបញ្ជូនទៅរក្សា ប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ដើម្បីចាត់ការតាមនីតិវិធី៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed