Month: July 2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗក្នុងឱកាសទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ អញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក.។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…

មិនទាន់រកឃើញទេឧទ្ធម្ភាគចក្រ ដែលបាត់ពីរ៉ាដាកងទ័ពអាកាស នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ដោយ សារធ្លាក់ភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរខេត្ត និងកងកំលាំង អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់បំផុត ក្នុងការបើកប្រតិបត្តិការស្វែងរក ។ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន…

លោកអភិបាលខេត្តទុកពេល១សប្តាហ៍ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់

ខេត្តតាកែវ ) ៖ លោក វ៉ី សំណាង អភិបាលខេត្ដតាកែវ បានផ្ដល់ពេល៧ថ្ងៃចាប់ពី១២ខែកក្តដា ឱ្យរើស្លាកសញ្ញាស្រាបៀរនិងគ្រឿង ស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់ បើមិនអនុវត្ដ រដ្ឋបាលខេត្តតាកែវនឹងចាត់ការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួល ខុសត្រូវរាល់ការ ខូចខាត និងការបាត់បង់សម្ភារៈទាំង នោះឡើយ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្មតែម្ដង។ លោក វ៉ី សំណាង បានសង្កេតឃើញថា មានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់សោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ…

ប្រទេសសឹង្ហបុរី លែងចេញស្លាកលេខឱ្យគ្រប់យានយន្តណាដែលប្រើប្រេង ម៉ាស៊ូត ចាប់តាំងពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៤នេះតទៅ។ មូលហេតុរថយន្តប្រើប្រេងម៉ាស៊ូត ជាប្រភពរថយន្តដែលបំពុលបរិស្ថានខ្លាំងពេក។

ករណីឈ្មោះ ផន ផល្លា បង្ហោះព័ត៌មានថា មាន សមត្ថកិច្ចគម្រាមសម្លាប់នោះគឺសម្លាប់វិស័យសប្បុរសធម៌

ភ្នំពេញ ) ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គមដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា…

សមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញារង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងការផលិតនិងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់

ខេត្តកណ្ដាល) ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ ដែលផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។ ចំណាត់ការនេះ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ រួមមាន អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល កងកម្លាំងជំនាញស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វ៉ាន់ថា ហៅជាង សំ ដែលបានផលិត លក់…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ករណីធ្វើជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់

(កណ្តាល) ៖សមត្ថកិច្ចស្រុកមុខកំពូលបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលផ្គើនទៅនឹងបញ្ញតិច្បាប់ ករណីហ៊ានធ្វើជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀត ណាម ) កាលពីវេលាម៉ោង១៤និង៤៥នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ នៅចំណុចភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ថុល ស៊ីណាត ហៅសារិកាកែវ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។…

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមរបស់ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីរាជការទាំងអស់នៃរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣០០នាក់។…

ក្នុងឆ្នាំ២០២៤នេះកម្ពុជាមានរោងចក្រ សហគ្រាសសរុបចំនួនជាង ៤ម៉ឺន ខណៈសហគ្រាស និងគ្រឹះស្ថានបើកថ្មីមានសរុបជាង៣ពាន់សហគ្រាសបន្ថែមទៀត

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០ ២៤ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ នេះកម្ពុជាមានរោងចក្រ សហ គ្រាសមានចំនួនសរុប ៤៤, ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង៣ពាន់សហគ្រាស។ លោកបានគូសបញ្ជាក់ថា កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង…

អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់ថ្នាក់ដឹកនាំសហជីព ឱ្យបន្តកិច្ចការងារជួយដោះស្រាយបញ្ហារបស់កម្មករ និយោជិត សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានណែនាំដល់ថ្នាក់ដឹកនាំសហជីព ឱ្យបន្តកិច្ចការងារ ជួយដោះស្រាយបញ្ហារបស់កម្មករ និយោជិត សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការណែនាំនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាសភាពថ្នាក់ដឹកនាំ នៃសហភាពសហជីព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ ។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីកម្ពុជាអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការរីកចម្រើនទាំងផ្នែកសង្គម-សេដ្ឋកិច្ច។ការណ៍នេះក៏បាន និងកំពុងធ្វើឱ្យជីវភាពរបស់កម្មករ…