កម្លាំងសមត្ថកិច្ចជួយចម្លងប្រជាពលរដ្ឋនៅឃុំស្រអែមត្រង់ទំនប់បង្ហៀរទឹកអូស្វាយ ភូមិធម្មជាតិដោយជំនន់ទឹកភ្លៀង
ខេត្តព្រះវិហារ៖កម្លាំងសង្គ្រោះមហន្តរាយ បានជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង៣៥០នាក់ និងម៉ូតូជាង ១៥០គ្រឿង ត្រង់ទំនប់បង្ហៀរទឹកអូស្វាយ ភូមិធម្មជាតិដោយជំនន់ទឹកភ្លៀង។ នាថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ កម្លាំងសង្គ្រោះមហន្តរាយរបស់កងពលតូចអន្តរាគមន៍លេខ៧ ចុះជួយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែរឆ្លងកាត់ទំនប់បង្ហៀរទឹកអូរស្វាយទឹកជន់លិចផ្លូវដោយទឹកភ្លៀង ស្ថិត នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។ យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ត្រី ជី រិទ្ធី មេបញ្ជាការរងប្រចាំបញ្ជាវរសេនាតូចលេខ៣៧១ នៅ ក្នុងបេសកកម្មនេះ លោកបានដឹកនាំកងកម្លាំងចំនួន…