ព្រះសីហនុ ៖ នារសៀលថ្ងៃទី១៩ កក្កដា ឆ្នំា២០២៤ កម្មករសំណង់ប្រមាណជា៤០នាក់ ដំបូងឡេីយគ្រាន់តែនាំគ្នាឈរលេីកបាដាដើម្បីតវាសុំបេីកប្រាក់កំរ៉ៃការងាររបស់ពួកគាត់ នៅមុខអរគារទេីបសង់រួចមួយកន្លែង បន្ទាប់មកដុតកង់ឡាន នៅចន្លោះស្នងការដ្ឋាននគរបាលខែត្រព្រះសីហនុ និង កុងស៊ុលវៀតណាម តាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខែត្រព្រះសីហនុ ។
ប្រាក់កំរ៉ៃការងាររបស់ពួកគាត់ សរុបប្រហែលជាជិត២០.០០០(ពីរម៉ឺន)ដុល្លារអាម៉េរិកប៉ុណ្ណោះ ៕