(កំពង់ស្ពឺ) ៖ លោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ  លោកតាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត លោកសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីតំណាងមន្ទីរជុំវិញខេត្ត  លោក លោកស្រីមន្ត្រីការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់និងភូមិបាលស្រុក ព្រមទាំងមន្ត្រីវាស់វែងដីធ្លី  អជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី បានប្រារព្ធពិធីចែកជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនប្រជាពលរដ្ឋក្នុង ចំនួន៣ភូមិ រួមមានភូមិដំបូកខ្ពស់ ភូមិអូរកូនត្រុំ និងភូមិដើមផ្តៀកស្រុកភ្នំស្រួច ដែលមានក្បាលដីសរុបចំនួន ២.៥៩៤ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤ ពិធីនេះប្រារព្វនៅសាលាឃុំត្រែងត្រយឹង ។

លោក កាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត មានប្រសាសន៍ថា ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋមកពី៣ភូមិ ក្នុងឃុំត្រែងត្រយឹង ចំនួន២ ៥៩៤ ក្បាលដី  មានន័យថាបានបញ្ចប់វិវាទនិងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល នាឱកាស់នោះ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវាស់វែងដីធ្លីទទួលបានលទ្ធល្អរប្រសើរ ជាមួយគ្នានេះដែរលោកក៍បានសង្កត់ធ្ងន់ សូមឱ្យអាជ្ញាធរចំណាត់ការទៅលើក្មេងទំនើង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងឃុំ សង្កាត់មានសុវត្ថិភាព  នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនួវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។ ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។

លោក បណ្ឌិតបានលើកឡើងថា ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ព្រមទាំងមានការយកចិត្តទុកដាក់ពីសំណាក់លោក អភិបាលខេត្តកំពង់ស្ពឺបានជំរុញ និងកំណត់ គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។ ដោយឡែកក្នុង ក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រទាំងបច្ចេកទេស ពីក្រុមការងារមកពី រាជធានីភ្នំពេញ និងអាចឈានសម្រេចគោលដៅនាចុងឆ្នាំ២០២៤នេះ។

លោកបណ្ឌិតក៏បានផ្ដាំផ្ញើឱ្យបងប្អូនម្ចាស់កម្មសិទ្ធិចេះថែរក្សារប្លង់ដីនិងប្រើប្រាស់ឲ្យមានប្រយោជន៍ ហាមកុំឲ្យដាក់ខ្ចីលុយដើម្បីលេងល្បែងផ្សេងៗ ដែលបណ្ដាលឲ្យមានការខាតបង់ថ្ងៃអនាគត។ក្នុងឱកាសនោះផងដែរលោក និងក្រុមការងារបានផ្ដល់កិត្តិយសក្នុងការប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះផងដែរតំណាងប្រជាពលរដ្ឋទូទាំងឃុំក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភណ និងអាជ្ញាធរស្រុក និងក្រុមការងារវាស់វែងដីធ្លី ដែលបានខំប្រឹងប្រែងពុះពារបំពេញតួនាទីនិងភារកិច្ច ទទួលបានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed