ខេត្តបន្ទាយមានជ័យ ៖ តាមការរាយការណ៍ពី ភ្នាក់ងារភូមិ អាជ្ញាធរឃុំគំរូ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យឲ្យដឹងថា មានផ្ទៃដីស្រែវស្សាប្រមាណ២០០ហិកតា បាននឹងកំពុងរងការរាតត្បាតនៃពពួកដង្កូវហ្វូងស៊ីបំផ្លាញ។ មន្ត្រូីអាជ្ញាធរ មន្ត្រីជំនាញកសិកម្មនិងកសិករបានអោយដឹងថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ ថា: ក្រោយចុះក្តាប់ស្ថានការណ៍និងទទួលសេចក្តីរាយការណ៍ពីភូមិ ឃុំគំរូ។

ប្រធានក្រុមប្រឹក្សា,លោកអភិបាលរងស្រុកសហការជាមួយមន្ត្រីជំនាញថ្នាក់ខេត្តទទួលបន្ទុកការងារកសិកម្ម បានដឹកនាំមន្ត្រីបច្ចេកទេសកសិកម្មឃុំថ្មពួក គោករមៀត និងបន្ទាយឆ្មារ ចុះពិនិត្យវត្តមានដង្កូវហ្វូងនិងផ្សព្វផ្សាយវិធានការពានិងកម្ចាត់នៅចំណុចវាលដង្កោ ខ្ទមចាស់ និងវាលតានួន នៃឃុំគំរូ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed