Month: July 2024

ទោះមានការលំបាកក៏កងកម្លាំងបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង រហូតដល់បេសកកម្មនេះទទួលបានជោគជ័យ

គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៤នេះ ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។ ប្រភព៖ក្រសួងការពារជាតិ

ចូលដល់ថ្ងៃទី៧ហើយ,កម្លាំងចម្រុះជាង១ពាន់នាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទង មិនទាន់ឃើញនៅឡើយ

(ពោធិ៍សាត់)ន៖ ក្រោមបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីនិង ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូត ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅតែបន្តសកម្មភាព រុករកជាប់ជានិច្ច។ ដឹកនាំប្រតិបត្តិការនេះរួមមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង…

ទឹកហូរខ្លាំងនៅចំណុចទំនប់បង្ហៀរស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់រវាងឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ

(ខេត្តកំពង់ចាម ) ៖ចូលមកដល់រដូវវស្សានេះស្ថានភាពទឹក ភ្លៀងធ្លាក់មានបរិមាណច្រើន នាំឲ្យកើនឡើងបរិមាណ ទឹកហូរចេញចូលអាងស្ទឹងឆ្វេង ដោយហូរកាត់ភូមិ សាស្ត្រស្រុកចំនួន៣ គឺស្រុកជើងព្រៃ,ស្រុកបាធាយ និង ស្រុកកងមាស។ បរិមាណទឹកភ្លៀងដ៏ច្រើននេះ ក៏ បានបង្កើតឲ្យមានចរន្តទឹកហូរខ្លាំង នៅចំណុចទំនប់បង្ហូរស្ទឹងឆ្វេង ព្រំប្រទល់រវាងឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ជាទីដែលមាន ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាប្រចាំ។ ស្ថិតក្នុងស្ថានភាពនេះ និងដោយទទួលបានការគិតគូរពីសំណាក់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកំពង់ចាមណែនាំ និងដាក់…

៧យប់ ៨ថ្ងៃហើយ! ឧទ្ធម្ភាគចក្រ នៅតែបាត់ដំណឹងសូន្យឈឹង

ខេត្តពោធិ៍សាត់ ៖ បើគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤នេះ មានរយៈពេល ៧យប់ ៨ថ្ងៃហើយ ដែលកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាង ណាក៏ដោយ។ នេះជាថ្ងៃទី៨ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ…

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ពានឈើមួយកន្លែង ស្ថិតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បន្ទាប់ពីដំណើរពិនិត្យ ស្ថានភាពជាក់ស្តែង កាលពីរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ និងបានណែនាំឱ្យក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុលបន្ទាន់ ដើម្បីតភ្ជាប់ស្ពានឈើនេះជូន ប្រជាពលរដ្ឋធ្វើការឆ្លងកាត់ជាបណ្តោះអាសន្ន។ រួចបន្តសិក្សាសាងសង់ជាស្ពានថ្មីឡើងវិញដើម្បីប្រើប្រាស់បាន យូរអង្វែង។ គូសបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ភ្ជាប់ពីភូមិអូររុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន២០៧គ្រួសារ ប្រជាជនប្រមាណជា១០០០នាក់។…

អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ការរុករក​ឧទ្ធម្ភាគចក្រយោធា ដែលបានបាត់មិនទាន់រកឃើញចំណែក ឬ​តម្រុយណាមួយនៅឡើយទេ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា រហូតដល់ថ្ងៃទី១៩ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៧ ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ហើយបញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ៕

លោក Trump បញ្ជាក់ហេតុការណ៍ថ្ងៃបាញ់ប្រហារនោះប្រសិនបើលោកមិនងាកក្បាលតែបន្តិច នោះលោកនឹងមិនមានជីវិតមកដល់ថ្ងៃនេះទេ!

លោក Donald Trump បានចេញមុខថ្លែងសុន្ទរកថាជាថ្មីម្តងទៀត នៅឯកិច្ចប្រជុំ RNC នៅក្នុងទីក្រុង Milwaukee ទីដែលលោករងការបាញ់ប្រហារដដែលនោះនដោយលោកបានឲ្យដឹងថា រូបលោកបានពិភាក្សាយ៉ាងលម្អិត អំពីការប៉ុនប៉ងធ្វើឃាតមកលើរូបលោករួចរាល់ហើយ។ អតីតប្រធានាធិបតីរូបនេះសង្កត់ធ្ងន់ថា ក្នុងហេតុការណ៍ថ្ងៃនោះ គឺលោកបានងាកក្បាលតែបន្តិចប៉ុណ្ណោះ ទើបលោកអាចរួចផុតជីវិតបាន វាពិតជារឿងអស្ចារ្យសម្រាប់ជីវិតលោក បើលោកមិនងាកក្បាលបន្តិតទេ នោះអ្វីៗក៏មិនអាចមានមកដល់ថ្ងៃនេះដែរ។ បេក្ខជនប្រធានាធិបតីលោក Trump បាននិយាយថា “ខ្ញុំបានឈរនៅចំពោះមុខអ្នកគាំទ្ររបស់ខ្ញុំនៅលើឆាកដូចគ្នានេះ វាជាព្រះគុណដ៏ មហិទ្ធិឫទ្ធិនិងអស្ចារ្យបំផុត” ពីព្រះជាម្ចាស់សម្រាប់រូបលោក។ លោកបានមើលឃើញពីរបាយការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សជាច្រើននិយាយថាវាជាពេលវេលាដ៏អំណោយ ផលសម្រាប់រូបលោកក្នុងយុទ្ធនាការបោះឆ្នោត។ ប៉ុន្តែលោកក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលើបញ្ហានេះ និងការរក្សាភាពស្ងប់ស្ងាត់ជាកិត្តិយស…

អ្នកប្រើប្រាស់ Windows PC ដែលកំពុងជួបប្រទះ Blue Screen Of Death ដែលគេស្គាល់ថាជា (BSOD)

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានរបាយការណ៍មកពីជុំវិញពិភពលោកនៃអ្នកប្រើប្រាស់ Windows PC ដែលកំពុងជួបប្រទះ Blue Screen Of Death ដែលគេស្គាល់ថាជា (BSOD)។ កំហុសនេះបានឡើងបន្ទាប់ពីអ្នកប្រើប្រាស់ធ្វើការការអាប់ដេត (Update) ចុងក្រោយបំផុត ចំពោះសេវាកម្មរបស់ពួកគេប្រើប្រាស់ ដោយក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត CrowdStrike ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បញ្ហានេះបានបង្កផល ប៉ះពាល់មួយចំនួនដល់ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យា ដូចជា សេវាកម្ម នៅអាកាសយានដ្ឋាន ប្រព័ន្ធទូទាត់ប្រាក់ មជ្ឈមណ្ឌលទិញទំនិញ សេវាសង្គ្រោះបន្ទាន់ និងបណ្តាញទូរទស្សន៍ ជុំវិញពិភពលោក។…

ថ្ងៃនេះប្រព័ន្ធព័ត៌មានវិទ្យា​គាំងលែងដំណើរការ ច្រើនកន្លែងផ្ទួនៗគ្នាទូទាំងពិភពលោក នៅថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ព្រោងព្រាត អំពីបញ្ហាគាំងប្រព័ន្ធ IT ក្នុងទ្រង់ទ្រាយធំ ដែលប៉ះពាល់លើ​ប្រតិបត្តិការរបស់វិស័យផ្សេងៗ ដូចជាអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ ជាដើម ក្នុងបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន ១៨រូប ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន ១៨រូប ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងខណៈដែលអ្នកឧកញ៉ា ប្រធានសមាគម បាននាំមកនូវដង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវអង្ករចំនួន១០តោន ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ អោយសម្រេចទទួលបានមហាជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត។

You missed