នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤
មានរបាយការណ៍មកពីជុំវិញពិភពលោកនៃអ្នកប្រើប្រាស់ Windows PC ដែលកំពុងជួបប្រទះ Blue Screen Of Death ដែលគេស្គាល់ថាជា (BSOD)។

កំហុសនេះបានឡើងបន្ទាប់ពីអ្នកប្រើប្រាស់ធ្វើការការអាប់ដេត (Update) ចុងក្រោយបំផុត ចំពោះសេវាកម្មរបស់ពួកគេប្រើប្រាស់ ដោយក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត CrowdStrike ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

បញ្ហានេះបានបង្កផល ប៉ះពាល់មួយចំនួនដល់ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យា ដូចជា សេវាកម្ម នៅអាកាសយានដ្ឋាន ប្រព័ន្ធទូទាត់ប្រាក់ មជ្ឈមណ្ឌលទិញទំនិញ សេវាសង្គ្រោះបន្ទាន់ និងបណ្តាញទូរទស្សន៍ ជុំវិញពិភពលោក។

បច្ចុប្បន្នក្រុមហ៊ុន CrowdStrike បានដាក់ពង្រាយការអាប់ដេតខ្លឹមសារថ្មី ដែលដោះស្រាយបញ្ហាអាប់ដេត (Update) ដែលមានកំហុសពីមុន។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed