(ខេត្តកំពង់ចាម ) ៖ចូលមកដល់រដូវវស្សានេះស្ថានភាពទឹក ភ្លៀងធ្លាក់មានបរិមាណច្រើន នាំឲ្យកើនឡើងបរិមាណ ទឹកហូរចេញចូលអាងស្ទឹងឆ្វេង ដោយហូរកាត់ភូមិ សាស្ត្រស្រុកចំនួន៣ គឺស្រុកជើងព្រៃ,ស្រុកបាធាយ និង ស្រុកកងមាស។ បរិមាណទឹកភ្លៀងដ៏ច្រើននេះ ក៏ បានបង្កើតឲ្យមានចរន្តទឹកហូរខ្លាំង នៅចំណុចទំនប់បង្ហូរស្ទឹងឆ្វេង ព្រំប្រទល់រវាងឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ជាទីដែលមាន ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាប្រចាំ។

ស្ថិតក្នុងស្ថានភាពនេះ និងដោយទទួលបានការគិតគូរពីសំណាក់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកំពង់ចាមណែនាំ និងដាក់ ចេញជាវិធានការ ដូចខាងក្រោម ៖

១-ផ្អាកការធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើង ឬជិះម៉ូតូ ឬជិះរថយន្ត កាត់ទំនប់បង្អោរនេះ ជា បណ្តោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ព្រោះចរន្តទឹកកំពុងហូរខ្លាំង។ ២-ជាដំណោះស្រាយចំពោះមុខ រដ្ឋបាលខេត្តកំពង់ចាម សូមណែនាំឲ្យរដ្ឋបាលស្រុកកងមាស និងស្រុកបាធាយ រៀបចំទូកចម្លងប្រជាពលរដ្ឋ និងសិស្សា នុសិស្ស ឆ្លងកាត់ដោយមិនគិតថ្លៃ។
៣-លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននិងកំពុងពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញគម្រោងសាងសង់ស្ពានឆ្លងកាត់ ចំណុចទំនប់បង្វៀរនេះឡើងវិញ ត្បិតវាជាគម្រោងចាស់ត្រូវបានផ្អាកក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងមក។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវប្រជាពលរដ្ឋ សិស្សានុសិស្សដែលរស់នៅ និងអាស្រ័យ ការធ្វើដំណើរឆ្លងកាត់ចំណុចទំនប់បង្អោរស្ទឹងឆ្វេងនេះ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្ត តាមការណែនាំទាំងអស់គ្នា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន ពិសេសប្រជា ពលរដ្ឋ និងសិស្សានុសិស្សដែលរស់នៅ និងអាស្រ័យការធ្វើដំណើរឆ្លងកាត់ទំនប់បង្ហៀរនេះ មេត្តាជ្រាប៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed