(ស្វាយរៀង) ៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ផឹកស៊ីមានទាស់ពាក្យសំដីគ្នា យកអេស្កាវ៉ាទ័រកាយបំបាក់ផ្ទះរំលំស្កត់ស្លាប់ម្នាក់របួស ធ្ងន់ម្នាក់នៅស្រុកកំពង់រោទ៌ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤ ជនសង្ស័យមានឈ្មោះខែក បញ្ញាភេទប្រុសអាយ២៥ឆ្នាំមានទីលំនៅភូមិគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ចំណែកជនរងគ្រោះដែលស្លាប់ មានឈ្មោះឌឹម សារឿន អាយុ ៣៨ឆ្នាំ មានកូន០២នាក់ស្រីម្នាក់ ជាបុគ្គលិកបើកអាប៊ុលកិនថ្នល់ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទីខេត្តតាកែវ និងជន រងគ្រោះទី២ឈ្មោះតាំង យូភេទ ប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិតា ជោសង្កាត់ស្វាយតឿក្រុងស្វាយរៀង របួសក្បាលធ្ងន់ធ្ងរត្រូវសមត្ថកិច្ចហៅរថយន្ត ដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ។
ហេតុករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង៥នាទីល្ងាចថ្ងៃទី២៩កក្កដា២០២៤ នៅចំណុចផ្ទះ១០០ខ្នង (ដែលរាជរដ្ឋាភិបាលសាង សង់ផ្តល់ជូនអតីតៈយុទ្ធជនសោធន់និវត្តិ ) នៅជិតព្រំដែនក្បែប៉ុស្តិ៍ច្រករបៀងធ្លកថ្មី ស្ថិតនៅភូមិធ្លកថ្មីឃុំត្នោតស្រុកកំពង់រោទ៌ ។
បើតាមបុគ្គលិកកម្មករក្រុមហ៊ុនធ្វើផ្លូវម្នាក់បាននិយាយថា មុនពេលកើតហេតុ ជនបង្កនិងជន រងគ្រោះបានផឹកស៊ីជាមួយគ្នា ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក៏ត្រូវមិត្តភគ្រ័ធ្វើការជាមួយគ្នាឃាត់ជនបង្ក ហើយក៏បានដើរចេញទៅ ចំណែកជនរងគ្រោះបានផឹកបន្ត រហូតដល់ស្រវឹងជោក ក៏នាំគ្នាទៅចងអង្រឹងដេកនៅក្រោមផ្ទះ ដែលម្ចាស់គេអត់នៅ (ផ្ទះមន្ត្រីនគបាលសោធន់និវត្តម្នាក់) ក្រោយពីដេកលង់លក់មួយសន្ទុះក្រោយមកស្រាប់តែជនបង្កបើកអេស្កាវ៉ាទ័រ១គ្រឿងមកកាយរុញបំបាក់បណ្តាលឲ្យបាក់ផ្ទះខ្ទេចទាំងស្រុងសង្កត់ពីលើជនរងគ្រោះទាំង០២នាក់ដែលកំពុងដេកលង់លក់ក្រោមផ្ទះ ជាប់ពីលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករនិងប្រជាពលរដ្ឋនាំគ្នាមកមើលហើយគាស់ យកជនរងគ្រោះ តែយឺតពេលជនរងគ្រោះម្នាក់បានស្លាប់ហើយម្នាក់ទៀតរងរបួសធ្ងន់ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ច នគរបាលវរៈការពារព្រំដែនប៉ុស្តិ៍ច្រករបៀងធ្លកថ្មីមកចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ រួចបញ្ជូនឲ្យលោកអធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌បញ្ជូនបន្តទៅស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀងទាំងយប់ ។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕