(កណ្តាល) ៖ ដើម្បីជួយកាត់បន្ថយការជនលិចដោយជំនន់ទឹកភ្លៀងសណ្តរស្ទឹងព្រែកត្នោត ដែលមានលំនៅដ្ធានប្រជាពលរដ្ធចំនួន ២៩៤ គ្រួសារនៅទីតាំងប្រលាយ៩៤ ដែលស្ថិតក្នុង ភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល កាលពីព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ លោក ថោ ជេដ្ធា រដ្ធមន្ត្រីក្រសួងធន់ធានទឹកនិងឧតុនិយម បានយកគ្រឿងចក្រ អេស្កាវ៉ាទរ័ចំនួន០២ គ្រឿង ចុះកាយយកអាចម៌ដីពីមុខទឹក ប្រលាយ៩៤ ដើម្បីបើកមុខទឹកអោយកាន់ តែធំ ងាយទឹកហូរធ្លាក់តាមប្រលាយចូលទៅបឹងទឹកជោ ហូរចូលព្រែកថីនៃសង្កាត់រកាខ្ពស់ បន្តហូរធ្លាក់ចូលក្នុងទន្លេបា សាក់។
លោករដ្ធមន្ត្រីមានប្រសាសន៍បានជម្រាបជូននាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ធមន្ត្រីអមនាយករដ្ធមន្ត្រី និងជាប្រធានគណកម្មការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ ចាប ភក្តី មេបញ្ជាការ បញ្ជាការដ្ឋានទព័ពិសេស៩១១កំពង់ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងសណ្តរស្ទឹងព្រែកត្នោតថា ប្រភពទឹកដែលហូរចូលមកប្រលាយ៩៤ គឺមានតែមួយទេ ដែលបានហូរចេញមកអំពីសណ្តរស្ទឹងព្រែកត្នោតខេត្តកំពង់ស្ពឺ ហូរចូលមកកំពង់ទួលទ្វារទឹកទំនប់៧មករាហើយបន្តរហូតមកដល់ទីរួមក្រុងតាខ្មៅ និងប្រលាយ៩៤ . ប្រលាយ៩៦ រួចបន្តហូរចូលបឹងទឹកជោ ហូរធ្លាក់ចូលព្រែកថីទើបបន្តហូរធ្លាក់ចូលក្នុងទន្លេបាសាក់ក្នុងសង្កាត់រកាខ្ពស់ និងមួយផ្នែកទៀតហូរចាក់ទៅបណ្តាបឹងជាច្រើនក្នុងស្រុកស្អាង ជាពិសេគឺមហាបឹងប្រាំរយ នៃឃុំក្រាំងយូវ ។
លោក ឌឹម បូរ៉ា អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តកណ្តាលបានអោយដឹងថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២២៤អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យប្រឡាយ៩៤ និង៩៦ ដែលទឹកហូរមកខ្លាំង ហើយវិធានការ គឺក៍បានកាយបង្វែរទឹកហូរខ្លាំង ដើម្បីរំដោះទឹកកុំឲ្យលិចនៅស្រុកកណ្តាលស្ទឹង និងក្រុងទឹកខ្មៅដោយចំពោះការរំដោះទឹកនេះស្ថិតក្នុងការគ្រប់គ្រងនៅឡើយ។
ក្នុងនោះដែរលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានចុះទៅសួរសុខ ទុក្ខបងប្អូនរងនូវទឹកលិចដែលប្រជាពល រដ្ឋរងគ្រោះ និងជម្លាសមកទីទួលសុវត្ថិ ភាពចំនួនប្រមាណ៨៩គ្រួសារបញ្ជូនទឹកស្អាតយកមកផ្គត់ផ្គង់និងផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង លើទីទួលមានសុវត្ថិភាព និងរៀបចំសាងសង់បន្ទប់ទឹកនិង បង្គន់អនាម័យ ព្រោះពេលវេលា មានច្រើនថ្ងៃទៅមុខ ។
លោកអ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹងបានប្រាប់អោយដឹងថា ប្រជាពលរដ្ធដែលរងផលប៉ះពាល់លិច លង់លំនៅដ្ធាន កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤ នៅទីតាំង ប្រកាយ៩៤ ដែលស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចំនួន ២៩៤ គ្រួសារ មានមនុស្សសរុបចំនួន ១,០៣៣នាក់ ដោយផ្ទះខ្លះអាច ស្នាក់ នៅបាន និងផ្ទះដែលមិនអាចស្នាក់នៅបាន ក្រុមការងាររាជរដ្ធាភិបាលចុះជួយស្រុកកណ្តាលស្ទឹង ដឹកនាំដោយ លោក នាយឧត្តមសេនីយ៍សង្គហកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បញ្ជាកម្លាំងជួយដឹកជញ្ជូនតាម ទូកស្មាច់ យកមកកាន់ទីទួលសុវត្ថិភាព បានចំនួន ៨១គ្រួសារ និងជួយសាងសង់ជម្រកតង់បាន៨១ខ្នង ជូនប្រជាពលរដ្ធស្នាក់នៅបណ្តោះអាសន្ន និងក៏មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ធណាម្នាក់ឡើយ ៕