Month: June 2024

ក្រសួងការងារ និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល

( (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងផងដែរ។ បន្ថែមពីនេះ…

ព្រះរាជក្រឹត្យ ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន៨ និងតែងតាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន ៤រូប៖

១. ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ២. ឯកឧត្ដម វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ ៣. ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ ៤. ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ៥. ឯកឧត្ដម គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល…

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម សរ សុពុត្រា ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម សរ សុពុត្រា ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

លោក នេត្រ ភក្ត្រា រួមជាមួយតំណាងសមាគមជប៉ុន-កម្ពុជា និងតំណាងក្រុមហ៊ុន TBS  អញ្ជើញពិនិត្យមើលអគារ និងស្ថានីយផ្សាយរបស់ ទទក

(ភ្នំពេញ) ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយតំណាងសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក KATO Kazunori អគ្គលេខាធិការ JCA និងតំណាងក្រុមហ៊ុន TBS មកពីប្រទេសជប៉ុនដឹកនាំដោយលោកស្រី SATO Tomoko នាយកជាន់ខ្ពស់ក្រុមហ៊ុន TBS និងសហការី អញ្ជើញពិនិត្យមើលអគារ ស្ថានីយផ្សាយ និងឈ្វេងយល់ការងារ នៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា (ទទក) នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤…

ប្រើល្បិចថ្មីធ្វើជាឈប់ម៉ូតូសួរ ព្រោះវង្វេងផ្លូវ រួចឆក់ទូរសព្ទ័យកទៅមិនបានសម្រេចជាប់ខ្នោះសមត្ថកិច្ច

(ខេត្តកណ្តាល) ៖ ជនសង្ស័យ២នាក់ប្រើល្បិចថ្មី ដោយឈប់ម៉ូតូធ្វើជានិយាយថា ខ្លួនវង្វេងផ្លូវ តែភ្នែកសំលឹងទៅឃើញទូរសព្ទ័ជនរងគ្រោះក្នុងកន្ត្រក់កង់ រួចក៏ឆក់ទូរសព្ទ័ (លួចមានស្ថានទម្ងន់ទោស )របស់ជនរងគ្រោះ តែរត់មិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៩និង១០នាទីព្រឹកថ្ងៃទី ២៤ខែមិថុនាឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក យី វណ្ណា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ…

ភ្លើងឆេះព្រៃកបែរពន្ធនាគារនៃប្រទេសកាណាដាតម្រូវឲ្យជម្លៀសអ្នកទោសរាប់រយនាក់

សេវាមណ្ឌលកែប្រែនៃប្រទេសកាណាដា (CSC) បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ក្រុមមន្ត្រីកាណាដា បានជម្លៀសអ្នកទោសចំនួន ២២៥ នាក់ចេញពីពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយ ក្នុងខេត្ត កេបិច (Quebec) ដោយសារតែភ្លើងឆេះព្រៃកាន់តែខ្លាំងក្លាឡើងនៅក្នុងតំបន់នោះ។ បទបញ្ជាជម្លៀសសម្រាប់មណ្ឌល ផតកាទែរ (Port-Cartier) ត្រូវបានចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនហើយអ្នកទោសត្រូវបានផ្លាស់ប្តូរទៅកាន់មណ្ឌលកែប្រែរបស់សហព័ន្ធដែលមានសុវត្ថិភាពផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។ នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារចំហេះព្រៃ (SOPFEU) របស់ខេត្ត កេបិច បាននិយាយថា រន្ទះបានបង្កឱ្យមានភ្លើងឆេះចំនួន ៧ កន្លែងនៅភាគខាងជើងនៃទីក្រុង ផតកាទែរ…

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា និងសហការី ចូលក្រាបថ្វាយបង្គំគាល់

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូសមាគម ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជសវនាការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះដំណាក់សិរីមង្គល ព្រះបរមរាជវាំង រាជធានីភ្នំពេញ។

នគរបាលស្រុកអង្គរបុរីឃាត់ខ្លួនបុរសជាឪពុកចុងរំលោភកូនស្រីអានីតិជនរហូតមានផ្ទៃពោះ៨ខែ

( ខេត្តតាកែវ) ៖បុរសជាឪពុកចុងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ខ្លួនពាក់ព័ន្ធ នឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអានីតិជនជាកូនចុង។ សមត្ថកិច្ចអះអាងថា បុរសជាឪពុក ចុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងចាត់ការតាមនីតិវិធី។ ប្រភពបានឱ្យដឹងថា នៅថ្ងៃចន្ទ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង០៧និង៣០នាទីព្រឹក ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ…

សហភាពសហជីពកម្ពុជាពន្លឺកម្មករ ស្នើឱ្យអង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់

(ភ្នំពេញ)៖ សហភាពសហជីពកម្ពុជាពន្លឺកម្មករ ស្នើឱ្យអង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ បន្ទាប់ពីសកម្មភាពរបស់គាត់គឺមានចរិកនយោបាយ និងញុះញង់ លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ និយោជិត។ ។ ប្រាប់អ្នកសារព័ត៌មានក្នុងពេលយកញ្ញត្ដិដាក់នៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី សៀ គន្ធា អគ្គលេខាធិការសភាពសហជីពកម្ពុជាបានឱ្យដឹងថា គោលបំណងនាព្រឹកនេះ ក្រុមសហជីពបានយកញ្ញត្ដិដាក់នៅស្ថានទូតអាមេរិករួចហើយ ដើម្បីស្នើសុំដោយទទូចដល់ឱ្យលោកនាយកអង្គការUSAIDធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា ដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឱ្យពួកគាត់ធ្វើសកម្មភាពប្រកបដោយតម្លាភាព…

ក្រសួងកាងារបដិសេធការចុះផ្សាយថា ពលករខ្មែរជាង៣ពាន់នាក់ត្រូវអាជ្ញាធរថៃរកឃើញថាគ្មានលិខិតស្នាម

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោកកត្តា អ៊ន បានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោកថា បើតាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១ ៧៧៤ កន្លែងដែលប្រើ ប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ដែលមិនមានឯកសារគ្រប់គ្រាន់ មិនដូចការផ្សាយរបស់សារព័ត៌មានបរទេស The nation និង ត្រូវបានផ្សាយបន្តដោយសារព័ត៌មានមួយចំនួនឡើយ។ ចំពោះបងប្អូនពលករ ៨ នាក់នោះ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការសម្រប សម្រួល…

You missed