(ភ្នំពេញ) ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយតំណាងសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក KATO Kazunori អគ្គលេខាធិការ JCA និងតំណាងក្រុមហ៊ុន TBS មកពីប្រទេសជប៉ុនដឹកនាំដោយលោកស្រី SATO Tomoko នាយកជាន់ខ្ពស់ក្រុមហ៊ុន TBS និងសហការី អញ្ជើញពិនិត្យមើលអគារ ស្ថានីយផ្សាយ និងឈ្វេងយល់ការងារ នៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា (ទទក) នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ៕